ឪពុក​តិរច្ឆាន សម្លាប់​កូន​ខ្លួនឯង​ធ្វើជា​អាហារ​

Sanofi

​ដោយសារតែ​ភាព​ទី​ទល់​ក្រ​ខ្លាំងពេក បានធ្វើ​ឲ្យ​បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់ សម្រេចចិត្ត​សម្លាប់​កូន​របស់ខ្លួន ដោយ​ច​ញ្ច្រាំ​ជា​ដុំៗ ដើម្បី​ចំអិន​ធ្វើជា​អាហារ​ប្រចាំថ្ងៃ ហេតុ​ការ​ណ៌​នេះ បានធ្វើ​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​តាម​ប្រភពព័ត៌មាន​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា មានគ្រួសារ​ទីទាល់ក្រ​មួយ ដែល​រស់​នៅតាម​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​ភូមា ដោយសា​តែ​ភាពក្រីក្រ បានធ្វើ​ឲ្យ​បុរស​ជា​ឪពុក ដាច់ចិត្ត កាប់​ជ​ញ្ច្រាំ​កូនប្រុស​របស់ខ្លួន ដែលមាន​អាយុ​ប្រហែល​ជាជាង ២​ឆ្នាំ​ប៉ុណ្ណោះ ដើម្បី​ធ្វើជា​ម្ហូបអាហារ​។

​នៅពេល​ឃើញ​រូបភាព​នេះ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើ​ឲ្យ​មនុស្សម្នា​ឬ​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ មាន​អារម្មណ៍​ក្តុកក្តួល​អាណោច​អ​ធ័​ម​ជាខ្លាំង ព្រមទាំង​បាន​ស្ដីបន្ទោស ហើយ​អ្នកខ្លះ​បាន​ជេរ​ប្រមាណ​ទៅលើ​គ្រួសារ​មួយ​នេះ​យ៉ាងខ្លាំង​។ បើទោះបី​ជាមាន​ជីវភាព​ក្រីក្រ លំបាកលំបិន​យ៉ាងណា​ក៏​បុរស​រូបនេះ មិនគួរ​ប្រព្រឹត្តិ​ណ៍​អំពើ​ឃោរឃៅ​ទៅលើ​កូន​របស់ខ្លួន​បែបនេះ​ឡើយ ទោះជា​សត្វ​តិរច្ឆាន​ក៏​វា​ចេះ​ស្រលាញ់ និង​ថែរក្សា​កូន​របស់​វា​ដែរ​។ ម្យ៉ាងវិញទៀត វា​ផ្ទុយទៅនឹង​ច្បាប់ និង​ក្រមសីលធម៌​របស់​មនុស្ស​៕ សុទ្ធ គឹម​សឿន​



Related