រថយន្ត​ទួ​រី​ស​បោះពួយ​លឿន​ពេក បុក​គូ​ទ​រថយន្ត​ដឹក​ខ្សាច់​ចត​ស្ងៀម​ស្លាប់​២ របួស​ច្រើន​នាក់

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា មនុស្ស​២​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​​ពី​រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​១២​កៅអី​មួយ​គ្រឿង​បាន​បើក​បោះពួយ​លឿន​ក្នុង​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយ
​ប៉ែ​ត ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង ដែល​កំពុង​ចត​ស្ងៀម បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១០​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០១៥ នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ទោះបីជា​យ៉ាងណា អ្នក​រង​គ្រោះ​ទាំងអស់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​អ្នក​របួស​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ។ ចំណែក​សព​ជន​រង​គ្រោះ​២​នាក់ ក៏​ត្រូវ​គេ​យក​ចេញពី​រថយន្ត​ផង​ដែរ បន្ទាប់​ពី​កៀប​ជាប់​ជាមួយ​រថយន្ត​នោះ​។

បច្ចុប្បន្ន រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។