​អធិការនគរបាល​ស្រុក​កូន​មុំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ជនសង្ស័យ២​នាក់ត្រូវបាន​អធិការនគរបាល​ស្រុក​កូន​មុំ ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥​ពាក់ព័ន្ធ​ករណី​នាំ​ក្មេងប្រុស​ក្រោម​អាយុ​១៥​ឆ្នាំចំនួន៨នាក់ចេញពី​ខេត្តរតនគិរី​ទៅ​ខេត្តក្រចេះ​ដោយ​ឪពុកម្ដាយ​ក្មេង​ពុំបាន​ដឹង​។​

 ជន​ទាំងពីរ​នាក់​នោះ ១.​ឈ្មោះ ផៃ ភឹម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូ​បូរាណ និង​ឈ្មោះ ជិន គឹម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំងពីរ​ជា​បងប្អូន​ជីដូនមួយ​និង​គ្នា មាន​លំនៅ​ភូមិ​ល្បាំ​ង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ខេត្តរតនគិរី​។​

    ពាក់ព័ន្ធ​ករណីនេះ​លោក ទូច ផល្លី នាយ​ប៉ុស្ដិ៍នគរបាល ឃុំ​តា​អង ស្រុក​កូន​មុំ បានអោយដឹងថា ក្រោយពី​ឪពុកម្ដាយ​ក្មេង បានដាក់​ពាក្យបណ្ដឹង​នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ មក​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ លោក​ក៏បាន​ចាត់​ក្មេង​ម្នាក់​ជា​កម្លាំង​បង្កប់ ក៏​កំណត់​បាន​មុខសញ្ញា​និង​ភស្ដុតាង ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ព្រមទាំង​រថយន្ដ​សាំ​យុង​ពណ៌​សំបក​ឪឡឹក​មួយគ្រឿង ដែល​ដឹក​ក្មេងប្រុស​៣​នាក់​ទៀត​ចេញដំណើរ​ពី​ខេត្តរតនគិរី ទៅ​ខេត្តក្រចេះ ប៉ុន្តែ​ដោយ​ស៊ើបសួរ​ទៅ រថយន្ត​និង​ម្ចាស់​រថយន្ត​ជា​អ្នករត់​តាក់ស៊ី ពុំមាន​ពាក់ព័ន្ធ​ករណីនេះ លោក​ក៏​អោយគេ​ទៅវិញ​។ លោក​បន្តទៀតថា ជនសង្ស័យ​ទាំងពីរ​បាន​ឆ្លើយថា គាត់​មាន​គោលបំណង​នាំ​ក្មេង​ទាំងនេះ​ទៅ​វត្ត​ន៍​ភូមិ​អូរឫស្សី ខេត្តក្រចេះ ដើម្បី​បំបួស និង​បាន​រៀនសូត្រ​នឹង​គេ ហើយ​លោក​មេ​ប៉ុស្ដិ៍​ក៏បាន​ទូរស័ព្ទ​ទៅ​ចៅអធិការ​វត្ត​ន៍​អូរឫស្សី តេជគុន ក៏បាន​ប្រាប់ថា ក្មេង​ទាំងនេះ​ពិតជា​បំរុង​មក​បួស​នៅ​វត្ត​នេះ​មែន​។​

    អ្នកស្រី កែវ ដាវី ស្នងការរង​នគ​បាល​ខេត្តរតនគិរី ទទួលបន្ទុក ផ្នែក​ជួញដូរ និង​ការពារ​អនីតិជន បានអោយដឹង​ផងដែរ​ថា ពាក់ព័ន្ធ​ករណី​នាំ​ក្មេង​ក្រោម​អាយុ ១៥​ឆ្នាំ ចេញពី​ភូមិដ្ឋាន​ដោយ​អាណាព្យាបាល​ពុំបាន​ដឹង​នេះ បើតាម​ច្បាប់​គាត់​ត្រូវ​មានទោស​ហើយ បើទោះជា​គាត់​មាន​បំណងល្អ​យ៉ាងណាក៏ដោយ​។​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ពីរ​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ស្រុក​កូន​មុំ ខណៈពេលដែល​ពួកគាត់​បាន​នាំ​ក្មេងប្រុស​បីនាក់ ចេញពី​ភូមិ​ល្បាំ​ង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ខេត្តរតនគិរី ជិះ​រថយន្ត​សាំ​យុង​ទៅ​ខេត្តក្រចេះ ចំណែក​ក្មេងប្រុស​៥​នាក់​ទៀត គាត់​បាន​បញ្ជូន​តាមរ​ថ​យន្ត​តាក់ស៊ី​ទៅ​វត្ត​ន៍​ភូមិ​អូរឫស្សី ខេត្តក្រចេះ​មុន​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ សរុបទៅ​ស្មើនឹង​៨​នាក់​៕

​អធិការនគរបាល​ស្រុក​កូន​មុំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​
​អធិការនគរបាល​ស្រុក​កូន​មុំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​
​អធិការនគរបាល​ស្រុក​កូន​មុំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​