ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​


ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

ជើង​ខ្លាំង​កម្ពុជា​ ប៉ឺត ខាំ​ និង​​ឡៅ ស៊ីណាត ​បាន​យក​ឈ្នះ​ដៃ​គូ​ថៃ​ដោយ​ពិន្ទុ​​កាល​ពី​យប់​មិញ​ដូច​គ្នា​ ដើម្បី​បាន​ឡើង​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី២ នៅ​សង្វៀន​បាយ័ន​​ស្ទឹង​មាន​ជ័យ។

 

សម្រាប់​គូ​ប្រកួត​រវាង ​ប៉ឺត ខាំ​ និង ​Watcharalek Or kwanmueng បាន​បើក​ការ​វាយ​​សម្រុក​តាំង​ពី​ទឹក​ទី​១ មក​ម្ល៉េះ​ ប៉ុន្តែ​​ដល់​ទឹក​ទី៤ ​កីឡាករ​ថៃ​រូប​នេះ​បាន​ដោះ​​​ហ្គង់​​ដៃ​​ចេញ​បម្រុង​ឈប់​ប្រកួត​​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​កីឡាករ ​Watcharalek ​បាន​ព្រម​ឡើង​ប្រកួត​​បន្ត​ក្នុង​ទឹក​ទី ៤​នោះ​រហូត​ចប់​ការ​ប្រកួត​ទាំង ៥​ទឹក​។ ចប់​ការ​ប្រកួត​ជើង​ខ្លាំង​កម្ពុជា​ ប៉ឺត ខាំ ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ឆ្លង​ដែន​ថៃ ​Watcharalek Or kwanmueng ។

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

​ចំណែក​​មួយ​គូ​ទៀត​​ ឡៅ ស៊ីណាត និង​ Khlakunsurk Champatur បាន​ដំណើរ​ការ​ប្រកួត​យ៉ាង​រលូន​រហូត​ចប់​ទឹក​ទី៥ ​ហើយ​​ខ្លា​ចាស់​របស់​កម្ពុជា​រូប​នេះ​បាន​ព្យាយាម​ធ្វើ​បាន​យ៉ាង​ល្អ​ និង​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ដោយ​ពិន្ទុ​។

 


​ចំពោះ​ជំនួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ​អ្នក​ប្រដាល់​កម្ពុជា ប៉ឺត ខាំ​ នឹង​ប៉ះ​ឡៅ ស៊ីណាត​ដណ្ដើម​លេខ​យក​ ១។ ចំណែក​​ Watcharalek Or kwanmueng ជួប Khlakunsurk Champatur ដណ្ដើម​លេខ ៣​ ៕

 

វីដេអូ​ប្រកួត​រវាង ឡៅ ស៊ីណាត និង Khlakunsurk Champatur ៖

 

វីដែអូប្រកួត​រវាង ប៉ឺត ខាំ និង Khlakunsurk Champatur

​ខាង​ក្រោម​ជា​បណ្ដុះ​រូប​ភាព​យ៉ាង​ស្រស់​ស្អាត​​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​កាល​យប់​មិញ​​ នៅ​សង្វៀន​បាយ័ន​ស្ទឺង​មាន​ជ័យ​៖

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

 

ទិដ្ឋភាព និង​វីដេអូ​ កក្រើក​ឆាក​​នៅ​សង្វៀន​បាយ័ន​​យប់​មិញ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​