សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកល វិទ្យាល័យ វេស្ទើន

ភ្នំពេញ៖ នៅម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិ ញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មកពីសាកលវិទ្យាល័យវេស្ទើន។

ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀតផងដែរ៕