ក្មេងប្រុសម្នាក់ ត្រូវគេចាប់ជំរិត ចងដៃ ចងជើងជាប់ តែអាចរត់ គេចខ្លួនបាន ដោយសារតែ ហេតុផល ដ៏អស្ចារ្យមួយ

ចិន៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ត្រូវបានគេចាប់ជំរិត ប៉ុន្តែក្រោយមក បានរត់គេចខ្លួន បានសម្រេច បើទោះបីជាត្រូវគេ ចងដៃជើង ជាប់ក៏ដោយ ដោយសារតែ ប្រើប្រាស់ជំនាញពិសេស ដែលមើលតាមរឿង (រឿងប្រភេទអ្នកលេងកាប់ចាប់)។

ក្មេងប្រុសម្នាក់ ត្រូវគេចាប់ជំរិត ចងដៃ ចងជើងជាប់ តែអាចរត់ គេចខ្លួនបាន ដោយសារតែ ហេតុផល ដ៏អស្ចារ្យមួយ
ក្មេងប្រុសដែលត្រូវគេចាប់ជំរិត

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសដ៏ឆ្លៀសវៃម្នាក់ មានឈ្មោះថា Yi មកពីស្រុក Fuxin ខេត្ត Sichuan ក្បែរទីក្រុង Deyang នៃប្រទេសចិន ត្រូវបានគេចាប់ជំរិត ខណៈពេលកំពុងតែ ដើរម្នាក់ឯង កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ។

ប្រភពដដែលបានបន្តទៀតថា ក្រោយត្រូវគេចាប់ជំរិត ក្មេងប្រុស Yi ត្រូវបានគេនាំទៅអាគារ ដែលគេបោះបង់ចោល មួយកន្លែង ដោយដៃ និងជើងរបស់គេ ត្រូវចងជាប់ រីឯក្បាល និង.ក ក៏ត្រូវគេយកប្លាសីក មករុំជុំជិត ផងដែរ ទុកតែរន្ធមួយ សម្រាប់ដកដង្ហើមប៉ុណ្ណោះ។

ក្មេងប្រុសម្នាក់ ត្រូវគេចាប់ជំរិត ចងដៃ ចងជើងជាប់ តែអាចរត់ គេចខ្លួនបាន ដោយសារតែ ហេតុផល ដ៏អស្ចារ្យមួយ

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីក្មេងប្រុស Yi បានដឹងថា អ្នកដែលចាប់ជំរិតគេ ចាកចេញពីអាគារនោះ គេក៏បានងើបឈរ និងព្យាយាមហក់ចេញ ពីបន្ទប់នៃអាគារនោះ តែម្តង។ Yi បាននិយាយថា គេសម្រេចចិត្ត ធ្វើបែបនេះ ក៏ដោយសារតែ គេធ្លាប់បានមើលរឿង ប្រភេទអ្នកលេងកាប់ចាក់ ដែលមានតួអង្គ ស្ថិតក្នុងស្ថានភាព ដូចជាគេអីចឹង។ បន្ទាប់ពីគេចខ្លួន ចេញពីអាគារនោះ ក៏មានអ្នកដំណើរ បានប្រទះឃើញ Yi ហើយក៏បានជួយរូបគេ និងទូរស័ព្ទ ប្តឹងប៉ូលីស តែម្តង។

យ៉ាងណាមិញ ជនសង្ស័យក៏ត្រូវប៉ូលីស ឃាត់ខ្លួនបានផងដែរ ហើយប៉ូលីសកំពុងតែព្យាយាម លាតត្រដាង ពីការពិត ក្នុងដំណើររឿង នៃការចាប់ជំរិត នេះ៕

ក្មេងប្រុសម្នាក់ ត្រូវគេចាប់ជំរិត ចងដៃ ចងជើងជាប់ តែអាចរត់ គេចខ្លួនបាន ដោយសារតែ ហេតុផល ដ៏អស្ចារ្យមួយ
ជនសង្ស័យ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត