តុលាការ​​​ឲ្យ​ Apple ​បង់​ ២៣៤ លាន​ដុល្លារ​​ដែល​​រំលោភ​លើ​សិទ្ធិ​ប៉ាតង់របស់​​ Wisconsin-Madison

តុលាការ​​​ឲ្យ​ Apple ​បង់​ ២៣៤ លាន​ដុល្លារ​​ដែល​​រំលោភ​លើ​សិទ្ធិ​ប៉ាតង់របស់​​ Wisconsin-Madison

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​​តុលាការ​អាមេរិក​​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Apple ​បង់​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​ ២៣៤ លាន​ដុល្លារ​សហដ្ឋ​អាមេរិក​​ទៅ​ឲ្យ​​សាកល​វិទ្យាល័យ​​ Wisconsin-Madison ​ចំពោះ​​ថ្លៃ​ខូច​ខាត​ដែល​ខ្លួន​បាន​រំលោភ​បំពាន​លើ​សិទ្ធិ​​ប៉ាតង់​​ដោយ​គ្មាន​ការ​អនុញ្ញាត។

 

តុលាការ​​​ឲ្យ​ Apple ​បង់​ ២៣៤ លាន​ដុល្លារ​​ដែល​​រំលោភ​លើ​សិទ្ធិ​ប៉ាតង់របស់​​ Wisconsin-Madison

 

 

កាល​ពី​ឆ្នាំ​២០១៤ WARF ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​អះអាង​ថា​ Apple បាន​ប្រើ​បច្ចេកវិទ្យា​មីក្រូឈីប​របស់​ខ្លួន​​​មាន​លេខ​  5,781,752 ឬ ប៉ាតង់ 752 ដែលបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​បច្ចេកវិទ្យា​មីក្រូឈីប​នោះ​គឺ​​ត្រូវបាន​​ប្រើ​នៅ​ក្នុង​ឈីប A7, A8 និង A8X របស់​ក្រុមហ៊ុន​ Apple ​ដោយ​ក្នុង​នោះ​ក៏​មាន​ iPhone 6 Plus , iPhone 6 , iPhone 5s និង​ iPad ជា​ច្រើន​ជំនាន់​ទៀត។

 

​ក្នុង​ការ​កាត់​ក្ដី​នោះ​គឺ​​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពីរ​ដំណាក់​កាល​ ដោយ​​ដំណាក់​កាល​ដំបូង​តុលាការ​​បាន​រក​ឃើញ​ថា​​ក្រុមហ៊ុន Apple ​ពិត​ជា​បាន​រំលោភ​បំពាន​លើ​ប៉ាតង់​ 752 ​របស់​ WARF មែន។

 

ចូល​មក​ដល់​ដំណាក់​កាល​ទី​ពីរ​តុលាការ​ក៏​បាន​សម្រេច​​ឲ្យ​ក្រុមហ៊ុន​ Apple ធ្វើ​ការ​បង់​ថ្លៃ​ខូច​ខាត​ជា​ទឹក​ប្រាក់​ចំនួន ២៣៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​​សាកលវិទ្យាល័យ Wisconsin-Madison។ តែ​ចំនួន​ទឹក​ប្រាក់​នេះ​គឺ​វា​ទាប​​ជាង​ការ​ទាម​ទារ​របស់​សាកលវិទ្យាល័យ​ ដែល​មាន​ចំនួន​ប្រហែល​ជា​ ៤០០ លាន​ដុល្លារ​​ឯណោះ។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​គឺ​ពុំ​ទាន់​មាន​ការ​បក​ស្រាយ​យ៉ាង​ណា​ចេញ​ពី​ក្រុមហ៊ុន​ Apple នៅ​ឡើយ​នោះ​ទេ។

 

​គួរ​បញ្ជាក់​ថា​ WARF ​គឺ​ជា​ក្រុម​មូលនិធិ​មិន​រក​ផល​កម្រៃ​មួយ​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៥ ​ហើយ​ក៏​ជា​ដៃ​គូរ​​ស្រាវជ្រាវ​បច្ចេកវិទ្យា​សម្រាប់​សាកល​វិទ្យាល័យ​​ Wisconsin-Madison ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ Morgridge ផង​ដែរ ៕

 

 

អាន​បន្ត៖​  Apple មិន​​​ឲ្យ​​ Samsung ផលិត​ឈីប​​ iPhone 7 ក្រោយ​រក​ឃើញ​ឈីប​​​​​ខុស​គ្នា​លើ​​​ iPhone 6s / 6s Plus?

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ nasdaq