ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?


ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 

 

ជាមួយនឹង​ភ្លើង​កែវ​ពាក់​ជាប់​លើ​ក្បាល និង ពន្លាក​មួយ​ដើម្បី​ចៀរកៅស៊ូ បុរស​កូន​បី​ឈ្មោះ​ ថៃ ត្រូវ​ក្រោក​ពី​យប់​ម៉ោង​ប្រហែល ១ យប់ ដើម្បី​ទៅ​ចៀរ​ជ័រ ដោយ​ចំណាយ​ប្រមាណជា ៥  ម៉ោង​ជាមួយ​កូន​ប្រុស​របស់​គាត់ និង ប្អូន​គាត់​ម្នាក់​ទៀត បែង​ចែក​គ្នា ចៀរកៅស៊ូ​ចំនួន​ជាង ៩០០ ដើម ទម្រាំ​បាន​ជ័រ​កៅស៊ូ​ជាង ១០០ ​គីឡូ​ក្រាម ពេល​បង្កក​រួច។

 

បុរស​ជា​ឪពុក​រូបនេះ​បាន​បន្តថា កៅស៊ូ​ពេញវ័យ​ទើប​យើង​អាច​ប្រមូល​ផល​បាន តាម​រយៈ​ការ​ចៀរ​យក​ជ័រ​របស់វា។ កៅស៊ូ​ពេញវ័យ​អាចមាន​អាយុពី ៥ ទៅ ៧ ឆ្នាំ អាស្រ័យ​ទៅ​តាម​ប្រភេទ​កៅស៊ូ។ យើង​អាច​ចៀរ​យក​ជ័រ​វា​បាន​សឹងតែ​មួយឆ្នាំ លើកលែង​តែ​ ខែមិនា មេសា និង ឧសភា ដែល​កៅស៊ូ​ចាប់​រោយស្លឹក។ ខែដែលកៅស៊ូ​រោយស្លឹក មិនមាន​ទឹកជ័រ​គេហៅថា កៅស៊ូតេត។

 

លោក ថៃ រស់នៅ​ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រាប់ Sabay ថា ចំពោះ​ខែ​ប្រាំង​គាត់​ត្រូវ​ប្តូរ​ម៉ោង​ចៀរជ័រ ពីក្បាលល្ងាចម៉ោង ៥ ដល់ម៉ោង ៨ -៩​ យប់​ទើប​ហើយវិញ។ តែ​សម្រាប់​រដូវវស្សា គាត់​ត្រូវក្រោក​ចៀរ​នៅ​ពាក់​កណ្ដាល​យប់ ព្រោះ​អាកាសធាតុត្រ​ជាក់ ទើបកៅស៊ូ​ចេញជ័រ​ច្រើន។ បន្ទាប់ពី​ចៀរ​រួចគាត់​ត្រូវ​រង់ចាំ ដល់​ម៉ោង ៩ ទើប​យើង​បង្កកជ័រ​វា​ឲ្យ​កក។ កៅស៊ូ ១​ដើម​ផ្តល់​ជ័រ​ជាមធ្យម​ប្រហែល ជាង ១ ខាំ ក្នុង ១ ថ្ងៃ។

 

គាត់បន្ថែមថា ក្នុង​ការ​ចៀរជ័រ ចំពោះ​អ្នក​ចៀរលឿន បាន​ប្រហែល ២០០ ដើម ក្នុង ១ ម៉ោង តែ​បើចៀរ​យឺត​អាច​បានតែ ៥០ ដើម​ប៉ុណ្ណោះ។ បច្ចុប្បន្ន​តម្លៃ​ជ័រកៅស៊ូ​មាន​តម្លៃ​ថោក​ខ្លាំង​ណាស់ គឺ ចន្លោះពី ១ ១០០ រៀល ទៅ ១ ៣០០ រៀល ប៉ុណ្ណោះ​ក្នុង ១ គីឡូក្រាម ដែល​កាល​ពីមុន​៥​ឆ្នាំ​មុន​ប្រមាណជា ៦ ០០០៛ ទៅ ៧ ០០០ រៀល ឯណោះក្នុង ១ គីឡូក្រាម​ដូចគ្នា។ ជ័រកៅស៊ូ​ត្រូវ​បាន​ប្រមូល​ទិញ​ដោយ​ជនជាតិ​ខ្មែរយើង និង ត្រូវបានលក់បន្ត​ទៅ​ឲ្យឈ្មួញ​ជនជាតិ​វៀតណាម៕

 
ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 
ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 
ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 
ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 

ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 

ដឹងថា ធ្វើម៉េច​ដើម្បី​ប្រមូល​ផល​កៅស៊ូ​ល្អ​ទេ?

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទ៖ ឡុច គីមសាយ