ប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក

គ្រាន់តែ​លឺឈ្មោះ ប្រហុក​គ្រឿង​ក្រសាំង​ខ្ចប់ស្លឹកចេក ដូចជាចង់ស្រក់ទឹកមាត់​ទៀត​ហើយ តើ​ប្រិយមិត្ត​ចង់សាកល្បង​ជាមួយគ្នាទេ? ដូច្នេះកុំរងចាំយូរ​អនុវត្ត​ថ្ងៃនេះ​ទាំង​អស់គ្នា។
 
ប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក
+ គ្រឿងផ្សំ
- ប្រហុក ៣-៤ស្លាបព្រាបាយ​ ចិញ្ច្រាំឲ្យម៉ត់
- សាច់ជ្រូក ២០០ក្រាម ចិញ្ច្រាំ​ឲ្យល្អិតតូចៗ
- គល់ស្លឹកគ្រៃ ៣-៤ស្លាបព្រាបាយហាន់ស្តើងៗ 
- រំដេង ១ដុំហាន់
- ​ក្រសាំង កន្លះកូនចាន ឆ្កឹះយកសាច់
- ខ្ទឹមស ៥កំពឹសហាន់
- ខ្ទឹមក្រហម ១ដុំហាន់
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ចុងស្លាបព្រា
- ម្ទេស តាម​ការ​ចូលចិត្ត
- ស្លឹកចេក និងក្រដាសអាលុយមីញ៉ូម
- ដាក់ល្មៀត​បន្តិច ប្រសិនបើចង់បាន​ពណ៌​ 
+ វិធីធ្វើ
១. មុន​ដំបូង​យក​សាច់​ជ្រូក​មក​​ដាក់​ចិញ្ច្រាំ​ ​ជា​មួយ​ប្រហុក, ក្រសាំង, គល់​ស្លឹក​គ្រៃ, ខ្ទឹមស, ​ខ្ទឹមក្រហម, រំដេង, ម្ទេស, ស្ករស និង​ប៊ីចេងម្តង​ទៀតឲ្យ​ម៉ត់ចូលគ្នា។​
២. បន្ទាប់​មក​យក​វា​​ដាក់​ខ្ទប់​ជា​មួយ​ស្លឹក​ចេក​ រួច​ហើយ​ខ្ទប់​ជា​មួយ​ក្រដាស​អា​លុយ​ម៉ញ៉ូម​មួយ​ជា​ន់​ទៀត​​យក​ទៅ​ដាក់​ដុត​​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក