មុននេះបន្តិច​ ព្រះមហាក្សត្រ​យាងបំពេញទស្សនកិច្ច​លំហែព្រះកាយ​នៅវៀតណាម​

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ ព្រះករុណា​ ព្រះបាទ សម្តេច​ព្រះបរមនាថ ​នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ​​ព្រះរាជាណាចក្រកម្ពុជា​ បានយាងចាកចេញពីកម្ពុជា​ហើយនៅម៉ោង១០ព្រឹកថ្ងៃទី១៩ ​តុលា ២០១៥​ ដើម្បីបំពេញទស្សនកិច្ចសំរាកព្រះកាយ​នៅសាធារណរដ្ឋ​សង្គមនិយមវៀតណាម​ រយៈពេល០៤ថ្ងៃ ​ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ​តុលា ​តាមការសុំយាង​របស់រដ្ឋាភិបាលវៀតណាម ។

សេចក្តីរាយការណ៍​បានបន្តថា ​យាងនិងអញ្ជើញជូន​ព្រះរាជដំណើរព្រះមហាក្សត្រ​ដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញរួមមាន៖ ​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ប្រធានព្រឹទ្ឋសភា ​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​សមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា​ រាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្ស​ជាច្រើនអង្គនិងរូបទៀត ៕