ការចាប់ឆ្នោត Euro ឆ្នាំ២០១៦ វគ្គ Playoff៖ អៀរឡង់ ត្រូវប៉ះ បូស្នី

លោក Martin O’Neill បាន​និយាយ​ថា លោក​ពិត​ជា​រីក​រាយ​ណាស់​​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​សា​ធារណ​រដ្ឋ​អៀរ​ឡង់​របស់​លោកមាន​ប្រៀបក្នុង​ផ្ទះ​ខ្លួន​ឯង​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​បូ​ស្នី នៅ​ខែក្រោយ​។ ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​រូបនេះ​​បាន​ធ្វើការ​ព្រមាន​ថា ក្រុម​​របស់​លោក​​នឹង​ចាំ​បាច់​ត្រូវ​តែ​​ដោះ​​ស្រាយ​ចំពោះការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​នៅ​ទីក្រុង Zenica ដោយមិន​​មាន​ខ្សែ​ការ​ពារ​ជាប់​ពិន័យ​ព្យួរ John O’Shea និង​ខ្សែ​ប្រយុទ្ធ Jonathan Walters ជាមុន​សិន មុន​នឹង​គិត​អំពី​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំងនៅ​​​រដូវក្តៅ​ក្រោយ​​។
1
លោក O’Neill បាន​​សន្យា​ថា «នឹង​​ពិត​ជា​ប្រឹង​ឲ្យ​អស់​ពី​លទ្ធផល​ភាព​» នៅ​ពេល​ជួប​ក្រុម​ជម្រើស​ជាតិ​បូស្នី ដែល​បាន​ឈាន​ទៅ​វគ្គ Playoff នេះ ក្រោយពី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​បន្ទាប់​ពីក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក និង​វេលស៍​ក្នុង​ពូល B​​។ ពួក​គេ​​បាន​ធ្វើ​ការ​ស្រោច​ស្រង់​ពីការ​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​ស៊ីប និង​អ៊ី​ស្រា​អែល កាលពី​ដើម​ខែ​នេះ​​ដើម្បីកត់ត្រា​ជ័យ​ជម្នះ​៥​លើក​ក្នុង​ចំណោម​ការ​ប្រកួត​ជម្រុះ​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​​ទទួល​ជ័យ​ជម្នះលើក្រុម​ជម្រើស​ជាតិ​វេលស៍ និង​ស៊ីប​ក្នុង​ការ​ប្រកួត​២​លើក​ចុងក្រោយ​​ផ​ងដែរ​។ ក្រោយ​ពី​ការ​ចាប់​​ឆ្នោត​កាល​ពី​​ព្រឹក​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង Nyon លោក O’Neill បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ ខ្ញុំនឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នោះ ប៉ុន្តែ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើងនៅ​តែ​​​រក្សា​ការ​ផ្តោតអារម្មណ៍ និង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ក្នុង​ពេល​ប្រកួត​ជើង​ទី​២​»​៕

ការ​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​វគ្គ Playoff

Sweden v Denmark

Ukraine v Slovenia

Bosnia-Herzegovina v Ireland

Norway v Hungary

(ការ​ប្រកួត​ទាំង​ពីរ​ជើង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ដល់​ទី​១៧ ខែ​វិច្ឆិកា ហើយ​ក្រុម​​ដែល​ឈ្នះ​នឹង​ឈាន​ទៅ​ប្រកួត Euro ឆ្នាំ​២០១៦ ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​ប្រទេស​បារាំង​)

ប្រភព​ព័ត៌​មាន៖ The Guardian