Wijnaldum រកបាន៤គ្រាប់ដើម្បីជួយឲ្យ Newcastle ឈ្នះជាលើកទី១

ខ្សែ​បម្រើ Georginio Wijnaldum បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ ខណៈ​ដែល Newcastle United បាន​បំ​បាក់​ក្រុម Norwich City យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៦-២ នៅកីឡ​ដ្ឋាន St James’ Park កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី​១​របស់​ពួក​គេ​​ក្នុង​ក្រប​ខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ​។ Wijnaldum គឺ​ជា​សមា​ជិកម្នាក់​របស់​ក្រុម​បាល់​ទាត់​ជម្រើ​ស​ជាតិ​ហូ​ឡង់ ដែល​​បាន​បរា​ជ័យ​ក្នុងការ​ឈ្នះ​កៅ​អី​​សម្រាប់​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ កាលពី​សប្តាហ៍​មុន ប៉ុន្តែ រូប​គេ​​បាន​លុប​ចោល​នូវការ​ខក​ចិត្ត​មួយនេះ​ជាមួយនឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​ដើម្បី​រក​បាន​៤​គ្រាប់​​ដែល​បាន​កាត់​បន្ថយ​សម្ពាធ​មួយ​ចំនួន​​ទៅ​លើ​លោក Steve McClaren អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Newcastle​។
1
កីឡាករ Ayoze Perez និង Aleksandar Mitrovic ក៏​បាន​រក​គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​ផង​ដែរ ខណៈ​ដែល Moussa Sissoko បាន​បំពេញ​តួ​នាទី​យ៉ាង​ល្អ​តាម​រយៈ​ការ​​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​រក​បាន​៤​គ្រាប់ ខណៈ​ដែល Newcastle ដណ្តើម​បាន​ជ័យ​ជម្នះមួយក្នុង​ចំណោម​ការ​ប្រកួត​៩​លើក នៅមុន​ពេល​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Sunderland នៅ​សប្តាហ៍​ក្រោយ​។ លោក McClaren បាន​ឲ្យ​​ដឹង​ថា៖ «ខ្ញុំ​​បាន​គិត​ថា ខ្សែ​ប្រយុទ្ធ​ទាំង​បួន​ពិត​ជា​លេង​បាន​យ៉ាង​​ល្អ ជា​ពិសេស Georginio​។ ខ្ញុំពិត​ជា​រីក​រាយណាស់​​ចំពោះ​​គ្រប់​គ្នា​ក្នុង​ក្លិបនេះ​​។ យើង​មានការ​អត់​​ធ្មត់ ហើយ​អ្នក​គាំ​ទ្រ​ក៏​​ពិសេស​ផង​ដែរ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia