មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​


មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

តារា​ចម្រៀង​ជា​ច្រើន​ដួង​បាន​​​​​​​ប្រឡូក​​​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈកាល​យូរ​ឆ្នាំ​រៀង​ខ្លួន​ក្តី​ ប៉ុន្តែ​​ពួក​គេ​បាន​​​កសាង​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​​តាម​រយៈ​បទ​ចម្រៀងរបស់​ផលិត​កម្ម​​​​នី​មួយៗ​ដែល​បាន​ចរាចរណ៍​នៅ​លើ​ទី​ផ្សារ​ ក្នុង​នោះ​តារា​ខ្លះ​នៅ​នឹង​ថ្កល់​តែ​ផលិត​កម្ម​មួយ​ ប៉ុន្តែ​​​ខ្លះ​ទៀត​បាន​ប្តូរ​​​ពី​មួយ​ទៅ​មួយ​​ ​រហូត​ដល់​ ៥​ឬ​៦​ផលិតកម្ម​ក៏​មាន។

 

ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ ៤​ដួង​ ដែល​ប្តូរ​ផលិត​កម្ម​ច្រើន​មក​បង្ហាញ​​ប្រិយមិត្ត​។ ​​​​

 

១. តារា​ចម្រៀង​សំឡេង​ផ្អែម​បាន​ទាំង​បុរាណ​ និង​សម័យ​ មាស សុខសោភា ចូល​សិល្បៈ​មក​ដល់​ឥឡូវ ​​បាន​ផ្លាស់​ប្តូរ​សិល្បៈ​ច្រើន​គួរ​សម​ដែរ មាន​ដូចជា ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ យូធូ​ ចេនឡាប្រាដ័រ ផលិតកម្ម M ​ហើយ​ក៏​ចូល​ក្នុង​ផលិតកម្ម​ សាន់​ដេ បាន​តែ​មួយ​រយៈ ក៏​មក​ចូល​រួម​ជាមួយ​ផលិត​ ថោន ​ដល់​សព្វ​ថ្ងៃ។

 

មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

 

២. ឱក សុគន្ធកញ្ញា តារា​ចម្រៀង​ក្នុង​បេះ​ដូង​យុវវ័យ​រូប​នេះ​ បាន​ប្រឡូក​សិល្បៈ​​​​​ តាំង​ពី​នាង​មាន​អាយុ​ប្រមាណ​៨​​ឆ្នាំ​មក​ម្ល៉េះ​។ រហូត​មក​ដល់​ពេល​នេះ​ កញ្ញា បាន​ផ្លាស់​ប្តូរ​ផលិត​កម្ម​អស់​ជា​ច្រើន​មក​ហើយ។ ដំបូង​ឡើយ​នាង​ចាប់​ផ្ដើម​ជាមួយ​​ផលិត​កម្ម​ រស្មី​ស្ទឹង​សង្កែ យូធូ ​ចេនឡា​ប្រាដ័រ​ ហើយ​បន្ត​ចូល​ សាន់ដេ ​និង​បន្ទាប់​មក​ទៀត​ ចូល​ក្នុង​ផលិត​កម្ម​រ៉ក់។ ​ប៉ុន្តែ​​​ហាក់​ដូចជា​មិន​សូវ​បាន​ជោគជ័យ កញ្ញា ក៏​បាន​បន្ត​មក​ចូល​​ផលិតកម្ម​ហង្សមាស​ដល់​​សព្វ​ថ្ងៃ​។

 

មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

 

៣. តារា​ចម្រៀង​ស្រគត់​ស្រគំ សុគន្ធ និសា តាំង​ពី​ចូល​សិល្បៈ​មក​ដល់​ឥឡូវ​ នាង​​បាន​ប្តូរ​ផលិត​កម្ម​ច្រើន​គួរសម​ផង​ដែរ​ ក្នុង​នោះ​មាន​ដូចជា​ ផលិតកម្ម​ រស្មី​ស្ទឹង​សង្កែ Spark music ហង្សមាស ប៉ុន្តែ​ក្រោយ​ពី​បែក​បាក់​ស្នេហា​ជាមួយ​​កវី​​និពន្ធ សុខ ​ជំនោរ​ រួច​មក​ នាង​ក៏​បាន​ទៅ​ជ្រក​នៅ​ក្នុង​ផលិត​កម្ម​ ថោន សព្វថ្ងៃ។

 

មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

 

៤. ងាក​មក​តារា​ចម្រៀង​ប្រុស​ពូកែ​ដាក់​មនោសញ្ចេតនា​ ឆាយ វីរៈយុទ្ធ វិញ​ ក៏​មិន​ខុស​ពី​តារា​ស្រី​៣​ដួង​ខាង​លើ​ដែរ។ តាំង​ពី​ចូល​ច្រៀង​មក​ដល់​ឥឡូវ​ លោក​បាន​ផ្លាស់​ប្តូរ​ផលិត​កម្ម​អស់​ច្រើន​រួច​មក​ហើយ​ ក្នុង​នោះ​មាន​ដូចជា រស្មី​ស្ទឹង​សែន Blue Diamond ប៊ីក​មែន ​M និង​ចុង​ក្រោយ​នេះ គឺ​ផលិតកម្ម សាន់​ដេ ៕

 

មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

 

​អត្ថបទ៖ ថា ម៉ាលីដា