តារា​​ខ្មែរល្បី​នៅ​ហូលីវូដ​ Jean-Paul Ly ចេញ​ឈុត​វាយ​ស្ដែង​ៗ​ជាមួយ​​តួ​បរទេស


តារា​​ខ្មែរល្បី​នៅ​ហូលីវូដ​ Jean-Paul Ly ចេញ​ឈុត​វាយ​ស្ដែង​ៗ​ជាមួយ​​តួ​បរទេស

តារា​​កូន​កាត់​ខ្មែរ​-ចិន Jean-Paul Ly ដែល​ជា​តួ​សម្ដែង​ឈុត​គ្រោះថ្នាក់ (Stunt) ​ម្នាក់​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន បាន​បញ្ចេញ​វីដេអូ​ភាពយន្ត​ខ្លី​មួយ​នា​ពេល​ថ្មី​ៗ​នេះ ដែល​បាន​​បង្ហាញ​ពី​ទេពកោសល្យ​សម្ដែង​យ៉ាង​ប៉ិនប្រសប់​របស់​ខ្លួន។

តារា​​ខ្មែរល្បី​នៅ​ហូលីវូដ​ Jean-Paul Ly ចេញ​ឈុត​វាយ​ស្ដែង​ៗ​ជាមួយ​​តួ​បរទេស

 

ភាពយន្ត​ខ្លី​ដែល​មាន​ចំណងជើង​ថា “DEAD END” សម្ដែង​ដោយ Jean-Paul Ly ជាមួយ​តារា​សម្ដែង​មក​ពី​ប្រទេស​បារាំង Law Plancel និង​ជា​ការ​ដឹកនាំ​ដោយ Jean-Paul Ly និង Colin Emerson។ ចង់​ដឹង​ថា​មាន​អ្វី​ពិសេស​ក្នុង​វីដេអូ​ខ្លី​នេះ សូម​ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​តែ​ម្ដង៖

 

​​

Jean-Paul Ly ដែល​កើត​នៅ​ទីក្រុង​ Lyon ​ប្រទេស​បារាំង​រូប​នេះ​​បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា​រឿង​ “Lucy”,​ “Snow White and the Huntsman” និង​ “Street Fighter Assasin’ Fist” ​ជា​ដើម។ ​ក្រៅ​ពី​នេះ​ ​តារា​វ័យ​ ៣១ ​ឆ្នាំ​​​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​ទេពកោសល្យ​តាម​រយៈ​​រឿង​ភាគ​ទូរទស្សន៍​​ល្បី ​​របស់​អង់គ្លេស ​”24 Live Another Day” ​​​ភាពយន្ត​ខ្លីៗ​ ​​និង​ការ​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​ទៀត ៕

 

ចុចអាន៖តួ Stunt ហូលីវូដ​ដើម​កំណើត​ខ្មែរ Jean-Paul Ly ត្រៀម​មក​ថត​រឿង​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា

 

ប្រែ​សម្រួល៖ វ៉ាន់ថន
វីដេអូ៖ Jean-Paul Ly Facebook