ជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន កាន់តែយ៉ាប់ ខណៈ​មនុស្ស​ជា​ច្រើន​នាក់ រងរបួស និង បាត់បង់ជីវិត

ហ្សេរុយសាឡឹម៖ យ៉ាងហោចណាស់បុរសអ៊ីស្រាអែល ម្នាក់បានស្លាប់ និង ៥នាក់ទៀតរង របួសនៅក្នុងការបាញ់បោះ និង គប់កាំបិត ដែលបានកើតឡើង នៅឯភាគខាងត្បូងប្រទេស អ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥ ដែលនេះជាការបង្ហាញពីភាព ក្តៅគគុកថ្មីមួយទៀត នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន នៅតំបន់មជ្ឈិមបូព៌ា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះដោយដកស្រង់សម្តីមន្ត្រីប៉ូលិស អ៊ីស្រាអែលថា អ្នកវាយប្រហារពីរនាក់ជាជនជាតិប៉ាឡេស្ទីន ដែលគេមិនទាន់អាចកំណត់មុខ សញ្ញាបាន បានចូលទៅកាន់ស្ថានីយ៍រថយន្តក្រុង ស្ថិតនៅទីក្រុង ប៊េអ៊ឺ សាវ៉ា កាលពីល្ងាច ថ្ងៃអាទិត្យ និង បានធ្វើការគប់កាំបិត និង បាញ់ប្រហារមកលើ ជនជាតិអ៊ីស្រាអែល ដែលបាន ឈរត្រៀបត្រា នៅទីនោះតែម្តង។

សូមបញ្ជាក់ថា បុរសអ៊ីស្រាអែលស្បែកខ្មៅ បានទទួលរងរបួសធ្ងន់ នៅត្រង់ក្បាល ហើយ ត្រូវបានក្រុមសង្គ្រោះបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ទីក្រុងខាងលើនេះ ប៉ុន្តែនៅពេលទៅ ដល់ភ្លាម បុរសនោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ដោយឡែក អ្នករងរបួស ៥នាក់ទៀត គឺមានម្នាក់ដែរ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ថា បើគិតពីជម្លោះ ដោយសារតែការគប់ និង បាញ់បោះដាក់គ្នារវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបណ្តាលឲ្យជនជាតិអ៊ីស្រាអែល ចំនួន ៨នាក់ស្លាប់ និង រាប់សិបនាក់ទៀតរងរបួស ស្របពេលដែលជនជាតិប៉ាឡេស្ទីនរហូតដល់ ទៅ ៤០នាក់ឯណោះបានស្លាប់ និង ១.៧០០ នាក់ទៀតរងរបួស៕

ជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន កាន់តែយ៉ាប់ ខណៈ​មនុស្ស​ជា​ច្រើន​នាក់ រងរបួស និង បាត់បង់ជីវិត

ជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន កាន់តែយ៉ាប់ ខណៈ​មនុស្ស​ជា​ច្រើន​នាក់ រងរបួស និង បាត់បង់ជីវិត