ភ្លើងឆេះព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី ឆក់​យក​ជីវិតមនុស្ស ៦នាក់ហើយ

ហ្សាការតា៖ មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ២នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែភ្លើងឆេះព្រៃ បាននិងកំពុងតែវាយប្រហារទៅលើខេត្តជ្វា ភាគកណ្តាលប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ ២០១៥ ម្សិលមិញនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា ភ្លើងឆេះព្រៃ ដែលបានកើត ឡើង ជាច្រើនសប្តាហ៍ កន្លងទៅនេះ បានបំផ្លិចបំផ្លាញព្រៃឈើ នៅតំបន់ភាគកណ្តាល ប្រទេសឥណ្ឌូណេស៊ី និង បង្កជាផលប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ឥតគណនា តាមរយៈ ផ្សែងភ្លើង ដែលបានរសាត់ដល់ប្រទេស ម៉ាឡេស៊ី សិង្ហបុរី និង ប្រ៊ុយណេ ថែមទៀត។

រដ្ឋាភិបាលម៉ាឡេស៊ី និង សិង្ហបុរី បានយល់ព្រមផ្តល់យន្តហោះពន្លត់អគ្គីភ័យ ដើម្បីជួយ ឥណ្ឌូណេស៊ីពន្លត់អគ្គភ័យនេះ ឲ្យបានកាន់តែឆាប់បំផុត ហើយប្រតិបត្តិការរួមគ្នាបានចាប់ ផ្តើមតាំងពីសប្តាហ៍មុននេះមកម្ល៉េះ ប៉ុន្តែគេមិនទាន់ដឹងថា នៅពេលណាទើបអាចពន្លត់ ភ្លើងឆេះព្រៃ ដែលកំពុងខ្លាំងក្លានោះបានឡើយ៕

ភ្លើងឆេះព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី ឆក់​យក​ជីវិតមនុស្ស ៦នាក់ហើយ