ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ


ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone ប្រាកដ​ជា​យល់​ថា​មាន​តែ​ទូរសព្ទ​នេះ​ទេ ​ដែល​អាច​ផ្គាប់​ចិត្ត​របស់​ខ្លួន​បាន​ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​គេ​មិន​ចង់​ប្ដូរ​ទៅ​ប្រើ​ទូរសព្ទ Android ​និង​បាន​មើល​រំលង​ចំណុច​ល្អ​ប្រសើរមួយ​ចំនួន​របស់​ Android។ ​​​​​​​​

 

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​ប្រាំ​យ៉ាង​ ដែល​​​​អាច​​ធ្វើ​ឲ្យ​អ្នក​​​​ប្ដូរ​ពី​ទូរសព្ទ​​ iOS ទៅ​ប្រើ​ Android វិញ៖​​​​

 

​​១.​ ជម្រើស​នៃ​ទូរសព្ទ៖

 

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

 

ក្រុមហ៊ុន​ Apple ផ្ដល់​ជម្រើស​ទូរសព្ទ​តែ​បី​ប្រភេទ​ប៉ុណ្ណោះ​គឺ​អេក្រង់​ ៤​អ៊ីញ​ (iPhone 5 និង​ 5s), ៤,៧​អ៊ីញ​(iPhone 6 និង 6s) និង ៥,៥​អ៊ីញ​ (iPhone 6 Plus និង​ 6s Plus)។ ប៉ុន្តែ​ជា​មួយ​ទូរសព្ទ​​ Android វិញ​អ្នក​អាច​មាន​ច្រើន​ជម្រើស​ដោយ​សុទ្ធ​សឹង​តែ​មាន​អេក្រង់​ធំ​ៗ​ ដូច​ជា​ Galaxy Note 5, Galaxy S6 Edge+, Nexus 6P, Xperia Z5 និង​ Moto X ជា​ដើម។

 

 

២. រន្ធ​ USB កម្រិត​ស្តង់ដារ​៖

 

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

 

​ក្រុមហ៊ុន​​ Apple នៅ​តែ​បន្ត​ប្រើ​ប្រាស់​រន្ធ​ USB Lightning ​នៅ​លើ​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ ចំណែក​ឯ​ Android វិញ​បាន​វិវត្ត​​ទៅ​កាន់​រន្ធ​ USB Type-C ម្ដង​បន្តិចៗ​នៅ​លើ​ទូរសព្ទ​ស៊េរី​ថ្មី​មួយ​ចំនួន​ដូច​ជា​ ទូរសព្ទ​ Nexus របស់​ Google ជា​ដើម។ រន្ធ​ USB Type-C នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ និង​មាន​ល្បឿន​ផ្ទេរ ព្រម​ទាំង​បញ្ចូល​ថាមពល​បាន​លឿន​ទៀត​ផង។ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទូរសព្ទ​ Android នឹង​បំពាក់​រន្ធ​ USB Type-C គ្រប់​ម៉ូដែល​ ប្រៀប​ដូច​ជា​រន្ធ​ micro-USB នា​ពេល​បច្ចុប្បន្ន​ដែរ។

 

 

៣. គុណភាព​ថ្ម​មាន​ភាព​ប្រសើរ​ជាង៖

 

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

 

មុខងារ​ថ្មី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshallow ដែល​មាន​ឈ្មោះ​ Doze ជួយ​ឲ្យ​ទូរសព្ទ​កាន់​ថ្ម​បាន​យូរ​ជាង​មុន។ នៅ​ពេល​ដែល​ទូរសព្ទ​អ្នក​មិន​មាន​ដំណើរការ​ឬ​មិន​កម្រើក​មួយ​រយៈ​ពេល​នោះ ​ទូរសព្ទ​នឹង​ដំណើរការ​មុខងារ​ Doze ឡើង​ ដោយ​វា​នឹង​បិទ​អ៊ីនធឺណិត​ទូរសព្ទ​ ព្រម​ទាំង​បិទ​កម្មវិធី​មួយ​ចំនួន​ដែល​ដំណើរការ​លើ Background។

 

 

៤. កាមេរ៉ា​មាន​ភាព​ប្រសើរ​ជាង៖

 

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

 

ទូរសព្ទ​ iPhone 6s និង​ 6s Plus បាន​បន្ថែម​នូវ​ទំហំ​កាមេរ៉ា​ដែល​ធ្វើ​ឲ្យ​ការ​ផ្ដិត​យក​រូបភាព​និង​វីដេអូ​បាន​ល្អ​ជាង​មុន​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ចាញ់​ទូរសព្ទ​ Android មួយ​ចំនួន​នៅ​ឡើយ​នោះ​ទេ​។ បើ​យោង​តាម​ការ​ធ្វើ​តេស្ត​របស់​វិបសាយ​ DxOMark បាន​បង្ហាញ​ថា​ មាន​ទូរសព្ទ Android ​មួយ​ចំនួន​ដែល​មាន​គុណភាព​កាមេរ៉ា​ល្អ​ជាង​ iPhone 6s។

 

 

៥. អេក្រង់​ល្អ​ជាង៖

 

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

 

Apple បាន​បំពាក់​អេក្រង់​ Retina-HD ទៅ​លើ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ តែ​នៅ​មិន​អាច​យក​ឈ្នះ​​​ទូរសព្ទ​ Android មួយ​ចំនួន​ឡើយ។ ឧទាហរណ៍​ដូច​ជា​ iPhone 6s Plus មាន​អេក្រង់​ប្រភេទ​ Full-HD 1080p ប៉ុន្តែ​បើ​ប្រៀប​ជា​មួយ​នឹង​ Xperia Z5 គឺ​មាន​អេក្រង់​ច្បាស់​​​ប្រភេទ​ Ultra-HD ដល់​ទៅ 4K។

​​​​​​​​​​​​​

 

ចុច​អាន៖ Apple មិន​​​ឲ្យ​​ Samsung ផលិត​ឈីប​​ iPhone 7 ក្រោយ​រក​ឃើញ​ឈីប​​​​​ខុស​គ្នា​លើ​​​ iPhone 6s / 6s Plus?

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​Yahoo