​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

ព្រៃវែង: បុរស​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន នៅ​ក្នុងផ្ទះ​របស់ខ្លួន នឹង​ខ្សែ​នីឡុង ពណ៌​ខ្មៅ ដោយ​មិនដឹង​មូលហេតុ​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើងកាលពី​វេលា​ព្រឹក  ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រឡូង​ទី​៣ ឃុំ​អង្គ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រួច​ក្រុមគ្រួសារ បាន​រាយការណ៍​ទៅ​​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​។​

​សមត​រ្ថ​កិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន​នោះ ឈ្មោះ ហួត រឿន  អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ប្រពន្ធ ឈ្មោះ សៅ សុភា អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។​

​ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា បុរស​ខាងលើ ពិតជា​ស្លាប់ ដោយ​ចងក ធ្វើអត្តឃាត​ពិតមែន មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ហើយ​បានប្រគល់​ទៅ​ក្រុមគ្រួសារចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S

​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​