​បុរស​ម្នាក់ អផ្សុក​ពេក យក​កិប​គ្រាប់ AT មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់​

ប៉ៃលិន: បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​រូបគេ អផ្សុក​ពេក បាន​យក​កិប​គ្រាប់ AT  ដែល​កប់​ចោល​ក្នុង​ដី មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង ប្រមាណ​២​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះឈ្មោះ សូ ភាព ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​កន្លែងកើត ហេតុ​ខាងលើ ។ មូលហេតុ បណ្តាល​ឲ្យ​គ្រោះថ្នាក់​នេះ ដោយសារ​ជនរងគ្រោះ យក​កិប​គ្រាប់ AT ដែល​កប់​ចោល​ក្នុង​ដីមក​ដំ​លេងទើប​បណ្តាល​ឲ្យ​ផ្ទុះរងរបួស​ពេញ​ខ្លួន​បែបនេះ​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ បាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ប៉ៃលិន​៕V​/S

​បុរស​ម្នាក់ អផ្សុក​ពេក យក​កិប​គ្រាប់ AT មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់​

​បុរស​ម្នាក់ អផ្សុក​ពេក យក​កិប​គ្រាប់ AT មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់​