សម្តេច ហ៊ុន សែន​៖ សិស្ស​និស្សិត ត្រូវ​ចាត់ទុក​សញ្ញាបត្រ នៅក្នុង​ស្រុក ជា​របស់​មានតម្លៃ

ភ្នំពេញ: ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា មកពី​សាកលវិទ្យាល័យ វេ​ស្ទើ​ន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩​តុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ជិត​វិមានឯករាជ្យ សម្តេច​តេ​ជោ ហ៊ុនសែន បាន​អំពាវនាវ​ដល់​សិស្ស​និស្សិត សូម​ឲ្យ​ពួកគេ ចាត់ទុក​សញ្ញាបត្រ នៅក្នុង​ស្រុក ជា​សញ្ញាបត្រ​មានតម្លៃ ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយៗ​សិស្សានុសិស្ស​។

​ការអំពាវនាវ​ផ្ទាល់មាត់​ដូច្នេះ ត្រូវបាន​សម្តេច​ហ៊ុនសែន ប្រកាសឡើង បន្ទាប់ពី​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៤​តុលា បាន​រិះគន់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា មាន​លក្ខណៈ​ទន់ខ្សោយ​បំផុត ហើយ​ភាគច្រើន​នៃ​សញ្ញាបត្រ ដែល​ទទួលបាន មិនមាន​តម្លៃ​នោះទេ​៕​

សម្តេច ហ៊ុន សែន​៖ សិស្ស​និស្សិត ត្រូវ​ចាត់ទុក​សញ្ញាបត្រ នៅក្នុង​ស្រុក ជា​របស់​មានតម្លៃ
សម្តេចហ៊ុនសែន ចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សារបស់សាកល​វិទ្យាល័យ វេស្ទើន នាព្រឹកថ្ងៃទី១៩តុលា
( រូបភាពពីហ្វេសប៊ុករបស់លោក ម៉ក់ សម្បត្តិ )