ហ្សូ​ណូ ភ្លេច​ប្រពន្ធ​ភ្លេច​កូន​

Sanofi

​លោក​ហ្សូ​ណូ តារាចម្រៀង​ដែល​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​វិស័យ​សិល្បៈ​ដំបូង​នៅក្នុង​ផលិតកម្ម KH, ហើយ​បន្ទាប់មក​ក៏​ផ្លាស់ប្តូរ​ផលិតកម្ម​ជា​បន្តបន្ទាប់​ដូចជា​ Nice Star ,M,​ បន្ទាប់មក​ក៏​មក​ទើ​លើ​ទ្រនំ​ធំ​ចុងក្រោយ​គឺ​រស្មី​ហង្ស​មាស​។​

​ដើរ​លើ​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកនេះ លោក ហ្សូ​ណូ ដែលមាន​ឈ្មោះ​ដើម​ថា កែ សុ​វណ្ណា​រ៉េត បាន​ភប់ប្រសព្វ​ស្នេហា​ជាមួយ​តារា​សម្តែង​និង​ជា​ពិធី​ការិនី​ជើងចាស់​គឺ​អ្នកនាង ច័ន្ទ សុ​ផានី រហូត​ទទួលបាន​តំណក់ឈាម​កូនស្រី​ដ៏​ស្រស់​សោភា​មួយរូប ដោយ​មិនមាន​ចំណងអាពាហ៍ពិពាហ៍​នោះឡើយ​។​ប៉ុន្តែ​ចំណងស្នេហា​រវាង​អ្នកសិល្បៈ​ដូចគ្នា​មួយគូ​នេះ​មិនមាន​រស្មី​ភ្លឺ​ស្រឡះ​ឱ្យ​គ្រប់គ្នា​សាទរ​នោះឡើយ ព្រោះតែ​ស្នេហា​មួយ​នេះ​បាន​បែប​បាក់​ក្រោយពី​ទទួលបាន​តំណក់ឈាម​កូនស្រី​ដែល​ធ្វើឱ្យ ច័ន្ទ សុ​ផានី ឈឺចិត្ត​ស្អិត​ទ្រូង​មិន​ស្ទើរ​នោះឡើយ ហើយ​កូនស្រី​ក៏ត្រូវ​រស់នៅ​ខ្វះ​ភាពកក់ក្តៅ​ពី​ឪពុក​ទាំង​វ័យក្មេង​។ កន្លងមក ច័ន្ទ សុ​ផានី ក៏បាន​ព្រលយ​សារ​ចង់អោយ​ពេលវេលា​ត្រឡប់ក្រោយ​ជួបជុំ​គ្រួសារ​វិញ​ព្រោះតែ​អាណិតកូន តែ​សំណើ​ទួញ​សោក​នេះ​មិន​ត្រូវបាន​លោក ហ្សូ​ណូ លើក​ទៅ​ពិចារណា​នោះឡើយ​។​

​ក្រោយពី​ផ្ទុះ​ព័ត៌មាន​ពី​ការបែកបាក់​រវាង​តារា​ដែល​រស់នៅ​ជាមួយគ្នា​ដោយ​ឥត​ខាន់ស្លា​មួយគូ​នេះ​មក ត្រូវបាន​គេ​ចាប់អារម្មណ៍​ឃើញថា​មហាជន​បានធ្វើការ​រិះគន់​ទៅលើ​លោក ហ្សូ​ណូ យ៉ាងខ្លាំង​ដោយនិយាយ​ថា ព្រោះតែ​កេរ្តិ៍ឈ្មោះ​ដោយបាន​ហក់​ចូលទៅក្នុង​ល​ផិត​កម្ម​ល្បី​បែរជា​ទាត់​ប្រពន្ធ​កូន​ចោល​លែង​នឹកនា បំភ្លេចចោល​អស់​គ្រា​កំសត់កម្រ ។​

​ទោះបីជា​យ៉ាងណា កេរ្តិ៍ឈ្មោះ​លោក ហ្សូ​ណូ ក៏​មិនបាន​កើនឡើង​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះឡើយ បើទោះបីជា​លោក​ជ្រក​ក្រោយ​ទ្រនំ​ផលិតកម្ម​ធំ​និង ល្បីឈ្មោះ​ដ៏​ដោយ ព្រោះថា​រស្មី​ហង្ស​មាស ប្រជុំ​ទៅដោយ​ជើង​ខ្លាំង ដែល​ធ្វើឱ្យ​លោក​ពិបាកធ្វើ​ការទាញយក​ប្រជាប​ប្រិយភាព​ឱ្យ​លេចធ្លោ​ខ្លាំងណាស់​៕​ភូមិន្ទ​





Related