នី រតនា​៖ ច្រៀង បទ​«​ស៊ូ​ឃ្លាត​»​ស្រែក​បះសក់ (​មាន​វីដេអូ​)

Sanofi

នី រតនា គឺជា​បេក្ខជន Cambodian Idol វគ្គ Like Show ម្នាក់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​ក្នុងចំណោម​បេក្ខជន​ទាំង ១២ នាក់​ផ្សេងទៀត ដែលមាន​សំឡេង​ផ្អែម​ស្រទន់​ពីរោះ​ត្រជាក់ចិត្ត និង ច្រៀង​បាន​គ្រប់​បទ គ្រប់​ស្ទីល មិន​ថា​បទ​ពី​ជំនាន់​ដើម និង សម័យ ។

ទោះបី​កាលពី​វគ្គ like Show អាទិត្យ​មុន នី រតនា ប៊ិះ​នឹង​ធ្លាក់​ដោយសារ​សំឡេងគាំទ្រ​តិច​យ៉ាងណា ប៉ុន្តែ​មកដល់​វគ្គ Like Show សប្តាហ៍​ទី ៧ កាលពី​យប់មិញ​នេះ នី រតនា ហាក់​បាន​សាង​ភាព​ភ្ញាក់ផ្អើល​បង្ហាញ​ទស្សនិកជន និង គណៈកម្មការ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​មកវិញ​តាមរយៈ​បទ​«​ស៊ូ​ឃ្លាត​» និង បទ​«​ខ្ញុំ​ក៏​ធ្លាប់មាន​សង្សារ​ដែរ​»​ដោយ នី រតនា ធ្វើបាន​យ៉ាង​ល្អ​ជាង​សប្តាហ៍​មុនៗ មិន​ថា​បទ​នោះ​មាន​តុង​ខ្ពស់ និង ស្រែក​យ៉ាងណា​ក៏​គេ​អាចធ្វើ​បាន និង អស្ចារ្យ​បំផុត ហើយ​ត្រូវបាន​ទស្សនិកជន​ទះដៃ​ហ៊ោ និង ការកោតសរសើរ​ពី គណៈកម្មការ​ទៀតផង ។

នី រតនា ជា​បេក្ខជន​ម្នាក់​ដែល​ត្រូវបាន​ទស្សនិកជន​បោះឆ្នោត​សំឡេងគាំទ្រ​ឱ្យ​ជាប់​ទៅ​វគ្គ Like Show សប្តាហ៍​ទី ៨ ជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត​ទាំង​ភ័យ​បុក​ពោះ ។​

​ចង់ដឹងថា នី រតនា ច្រៀង​បានល្អ​កម្រិតណា​សូម​ទស្សនា​វីដេអូ​ឃ្លី​ប​នេះ ៕ អា​ទីល​

 

បេក្ខជន៖ នី រតនាច្រៀងបទទី១៖ ស៊ូឃ្លាតច្រៀងបទទី២៖ ខ្ញុំក៏ធ្លាប់មានសង្សារដែរប្រសិនបើលោកអ្នកពេញចិត្ត គាំទ្រ បេក្ខជន នី រតនាសូមរង់ចាំផ្ញើសារលេខ 5 ទៅកាន់លេខ 2014 សម្រាប់ប្រព័ន្ធ Smart, Cellcard និង Metfone ឬទូរស័ព្ទទៅលេខ 2014 សម្រាប់ប្រព័ន្ធ Cellcard និង Metfone ហើយធ្វើតាមការណែនាំ។សូម Like និង Subscribe ជាមួយទំព័រផ្លូវការរបស់យើងFacebook: facebook.com/CambodianIdolYouTube: j.mp/CambodianIdolOfficial

Posted by Cambodian Idol on Sunday, October 18, 2015

 

Related