​កូរ៉េខាងជើង​បដិសេធ​មិន​ធ្វើ​ការចរចា​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​

​កូរ៉េខាងជើង​៖​យោងតាម​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ការចរចា​ជាថ្មី​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ ដោយ​អះអាងថា គោលបំណង​បែបនេះ​ធ្លាប់​ត្រូវ​បរាជ័យ​រួចទៅហើយ កាលពី​លើក​មុន​។​

​បើតាម​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ យ៉ុ​ន​ហ៊ី មានបំណង​ចង់​បើក​កិច្ចពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​។ សេចក្តី​ថ្លែង​ដដែល​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​ថា «​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅតែ​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ​»​។​

​ទោះបី​យ៉ាងនេះ​ក្តី​ប្រទេស​កុ​ម្មុយ​នី​ស​មួយ​នេះ​បានទាមទារ​ជាថ្មី​ម្តងទៀត​ឲ្យ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនចូល​អង្គុយ​តុ​ចរចាដើម្បី​ពិភាក្សា​ពី​ការចុះ​សន្ធិសញ្ញា​សន្តិភាព​រួមគ្នា​៕

​កូរ៉េខាងជើង​បដិសេធ​មិន​ធ្វើ​ការចរចា​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​