Wenger៖ Arsenal នឹង​សម្រុក​​ ដើម្បី​​បំបាក់ Bayern Munich ​បន្ត​​ជីវិត​នៅ Champions League

Wenger៖ Arsenal នឹង​សម្រុក​​ ដើម្បី​​បំបាក់ Bayern Munich ​បន្ត​​ជីវិត​នៅ Champions League

អ្នក​ចាត់ការ​ Arsene Wenger បាន​អះ​អាង​ថា ក្រុមកាំភ្លើងធំ Arsenal នឹង​វាយ​សម្រុក​ធ្វើ​យ៉ាង​យក​ឈ្នះ Bayern Munich ឲ្យ​បាន​នៅ​ថ្ងៃអង្គារ​ស្អែក​នេះ ដើម្បី​បន្ត​ជីវិត​របស់​ខ្លួន​នៅ ពាន​រង្វាន់ UEFA Champions League។

 

Wenger៖ Arsenal នឹង​សម្រុក​​ ដើម្បី​​បំបាក់ Bayern Munich ​បន្ត​​ជីវិត​នៅ Champions League

 

“ពួក​យើង​កំពុង​ធ្វើ​ដំណើរ​យ៉ាង​រលូន​នៅ Premier League ហើយ​មាន​ការ​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ​បំផុត​នៅ Champions League ដោយ​សារ​តែ​កីឡាករ​ទាំង​អស់​មិន​មាន​បញ្ហា​របួស​នោះ​ទេ។ យើង​អាច​ផ្ដោត​អារម្មណ៍ និង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​នៅ​ការ​ប្រកួត​ថ្ងៃអង្គារ​នេះ។​ការ​ស្មើគ្នា​មិន​មែន​ជា​គោល​ដៅ​របស់ Arsenal នោះ​ទេ យើង​ត្រូវ​តែ​វាយ​សម្រុក និង​ស៊ុត​បញ្ចូល​ទី”។ លោក Wenger បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍ យ៉ាង​ដូច្នេះ។

 

ការ​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​អ្នក​ចាត់ការ​សញ្ជាតិ​​បារាំង​ខាង​លើ កើត​ឡើង​បន្ទាប់​ពី Arsenal បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​រហូត​៦​គ្រាប់​ក្នុង​២​ប្រកួត​ចុងក្រោយ​នៅ Premier League រាប់​បញ្ចូល​ទាំង​ជ័យ​ជម្នះ​លើ Manchester United នៅ​កីឡដ្ឋាន Emirates ៣-០ កាល​ពី​ដើម​ខែ​ផង​ដែរ។​

 

២ ប្រកួត​ដំបូង​នៅ Champions League ​ក្រុម​កាំភ្លើង​ធំ​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅ​ឡើយ​ទេ បន្ទាប់​ពី​ចាញ់ Dynamo Kiev និង Olympiakos ជា​បន្ត​បន្ទាប់ ដូច្នេះ Arsenal កំពុង​សម្លឹង​រក​ជ័យ​ជម្នះ លើ Bayern Munich ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ខ្ពស់​ក្នុង​ការ​ធ្លាក់​ចេញ​ពី Champions League ដែល​លោក Wenger ​ធ្លាប់មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​នេះ​កាល​ពី​ដើម​រដូវ​កាល។

 

Wenger៖ Arsenal នឹង​សម្រុក​​ ដើម្បី​​បំបាក់ Bayern Munich ​បន្ត​​ជីវិត​នៅ Champions League

 

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​ Arsenal អាច​យក​ឈ្នះ Bayern Munich បាន​ដែរ​ឬ​ទេ?

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail