អាវុធហត្ថស្រុក សំពៅលូន ឃាត់ខ្លួនស្រ្តីម្នាក់ រួមនិង ថ្នាំញៀន៧៨គ្រាប់

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន បានឃាត់ខ្លួនស្រ្តីម្នាក់ រួមនិងថ្នាំញៀន ៧៨គ្រាប់ កាលពីវេលា ម៉ោង១០និង ៣៥ នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងហាង ផឹកស៊ីកមួយន្លែង យីហោ មនោរម្យជំរុំចិត្ត ស្ថិតក្នុងភូមិ គីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ។

លោក អាញ់ កាម៉ាល់ មេបញ្ជាការរងអាវុធហត្ថ ស្រុកសំពៅលូនបានឲ្យដឹងថា កាលពីវេលា ម៉ោង១០និង ៣៥នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងហាងផឹកស៊ីកមួយន្លែង យីហោ មនោរម្យជំរុំចិត្ត ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាពស្រុកសំពៅលូន កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនស្រ្តីម្នាក់ក្នុងបទល្មើសជាក់ស្តែងមានឈ្មោះ ឱម ភេទស្រីអាយុ៥៦ឆ្នាំ រស់នៅភូមិខាងលើ ព្រមទាំងរឹបអូសបានថ្នាំញៀនចំនួន៧៨គ្រាប់នាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

អាវុធហត្ថស្រុក សំពៅលូន ឃាត់ខ្លួនស្រ្តីម្នាក់ រួមនិង ថ្នាំញៀន៧៨គ្រាប់

អាវុធហត្ថស្រុក សំពៅលូន ឃាត់ខ្លួនស្រ្តីម្នាក់ រួមនិង ថ្នាំញៀន៧៨គ្រាប់