ព្រះមហាក្សត្រខ្មែរ យាងចាកចេញពីកម្ពុជា ទៅកាន់ប្រទេស វៀតណាមហើយ

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅម៉ោង ១០ព្រឹកថ្ងៃទី  ១៩ ខែតុលា ឆ្នាំ២០១៥នេះ បានយាងចាកចេញពីប្រទេសកម្ពុជាកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចនៅ ប្រទេសវៀតណាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៩ ខែតុលា រហូតដល់ថ្ងៃទី២២ ខែតុលា។

ព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសវៀតណាម មានការអញ្ជើញយាងព្រះរាជដំណើរដោយ ស ម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយក  រដ្ឋមន្រ្តី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រះរាជញាតិវង្ស មន្រ្តី ព្រះបរមរាជវាំង និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប ផ្សេងទៀត។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ដែលផ្ញើជូនជនរួមជាតិ កាលពីនៅថ្ងៃ១៨ ខែតុលា បានឲ្យដឹងថា  ព្រះរាជដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលវៀតណាម។ ព្រះរាជដំណើរទស្សន កិច្ច៤ថ្ងៃនេះ អង្គព្រះមហាក្សត្រខ្មែរ នឹងយាងទៅទស្សនកិច្ចនៅទីក្រុង Hue និង ទីក្រុង Dalat។

យោងតាមព្រះរាជសារបានបញ្ជាក់ថា អំឡុងព្រះរាជអវត្តមានពីប្រទេសនេះ សម្តេចវិបុលភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ត្រូវបានតែងតាំងជាមុខរដ្ឋស្តីទី ដើម្បីមើលការងារជំនួសព្រះមហាក្សត្រ៕