ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៨ ខែតុលាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានស្លាប់ ៩នាក់រងរបួសធ្ងន់ និង៦នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នង ការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្ត សរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច២គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក, ស្រវឹង៣លើក, មិនគោរពសិទិ្ធ១លើក, មិនប្រកាន់ស្តាំ១លើក និងប្រជែងគ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន១៦នាក់(យប់៧លើក) ។

ជាមួយគ្នានេះដែរនៅថ្ងៃម្សិលមិញ កម្លាំងនគរបាលបានធ្វើការផាកពិន័យ រថយន្តសរុបចំនួន៩១១គ្រឿង (រថយន្តធំ១២០គ្រឿង) ស្មើនឹង៩១៧ករណី ល្មើសក្រដាសស្នាមមាន៧០២គ្រឿង ស្មើនឹង៧០៨ករណី, ចំពោះករណីល្មើសបច្ចេកទេស២០៩គ្រឿង ស្មើនឹង២០៩ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន៦៩៦គ្រឿង ៕

ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៨ ខែតុលាម្សិលមិញ