សេចក្ដីណែនាំពីការជ្រើសរើសជំនាញ «តុបតែងលំអនៃស្ថាប័ត្យកម្ម » សិក្សាថ្នាក់ឧត្ដមសិក្សា

យោងតាមសៀវភៅ «មគ្គុទេសក៍ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា» របស់ក្រសួងអប់រំ យុវជននិងកីឡាបានផ្ដល់ការណែនាំដល់យុវជនដែលមានបំណងចង់សិក្សា ជំនាញតុបតែងលំអនៃស្ថាប័ត្យកម្ម ដូចខាងក្រោម៖

ដើម្បីសិក្សាជំនាញតុបតែងលំអនៃស្ថាប័ត្យកម្ម យុវជនត្រូវមានចំណេះដឹងមូលដ្ឋានលើមុខវិជ្ជាប្រវត្តិវិទ្យា និងភាសាខ្មែរ និងត្រូវឆ្លងកាត់ ការប្រឡងអំពី គំនូរមើលឃើញ។ ក្នុងនោះផងដែរ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រលើកមុខជំនាញនេះនិស្សិតត្រូវសិក្សារយៈពេលបួនឆ្នាំ ស្មើនឹង១៥០ក្រេឌីត។

ពេលបញ្ចប់បរិញ្ញាបត្រលើមុខជំនាញនេះ និស្សិតនឹងទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះអំពីរបៀបតុបតែងលំអខាងក្នុង និងខាងក្រៅគេហដ្ឋាន ឬអគារគ្រប់ប្រភេទ។ ដឹងពីក្បាច់ និងសោភណ្ឌភាព អំពីស្ថាប័ត្យកម្មខ្មែរ និងចេះបកស្រាយអត្ថន័យនៃតម្លៃសិល្បៈខ្មែរ ស្គាល់ពីតម្លៃសិល្បៈបែបប្រពៃណីបុរាណ និងតាមបែបសម័យទំនើប។

និស្សិតដែលសិក្សាជំនាញតុបតែងលំអនៃស្ថាប័ត្យកម្ម ឬបរិញ្ញាបត្រតុបតែងលំអនៃស្ថាប័ត្យកម្ម នេះអាចទៅបម្រើការងារនៅតាមអង្គភាពឬមុខនាទីនៅតាមក្រុមហ៊ុនសំណង់ ឬក្រុមហ៊ុនតុបតែង និងអាចមានលទ្ធភាពប្រកបអាជីវកម្មផ្ទាល់ខ្លួន។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋានឧត្ដមសិក្សា៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?