Asus បង្អួត​កុំព្យូទ័រ​ថ្មី​​ មាន​សមត្ថភាព​អស្ចារ្យ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក

Asus បង្អួត​កុំព្យូទ័រ​ថ្មី​​ មាន​សមត្ថភាព​អស្ចារ្យ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក

ក្រុមហ៊ុន​ Asus បាន​បង្ហាញ​ពី​​រូបរាង​កុំព្យូទ័រ​ម៉ូដែល​ថ្មី​របស់​ខ្លួន​ ដែល​ជា​ការ​បង្កើត​ឡើង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​កុំព្យូទ័រ​ដែល​គេ​បាន​បង្ហាញ​កន្លង​មក។​​

 

Asus បង្អួត​កុំព្យូទ័រ​ថ្មី​​ មាន​សមត្ថភាព​អស្ចារ្យ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក

 

​​​​​យោង​តាម​ព័ត៌មាន​​ទទួល​បាន​កាល​ពី​ពេល​​ថ្មី​ៗ​​បាន​ឲ្យ​ដឹង​ថា ​កុំព្យូទ័រ​​ ASUS ROG GX700 ​នេះ​មាន​បំពាក់​នូវ​បណ្ដុំ​ Hardware ​ដែល​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​កំពូលៗ។ វា​មាន​បំពាក់​នូវ​ CPU និង​ GPU ជំនាន់​ចុង​ក្រោយ​បង្អស់​គឺ​ CPU Skylake និង​ GPU Maxwell  ឯ​ក្រាហ្វិក​វិញ​គឺ​ប្រភេទ​ GeForce GTX 980។ ចំពោះ​ CPU Skylake ដែល​​គេ​បាន​បំពាក់​គឺ​ Core i7-6700K មាន​ល្បឿន​ដល់​ទៅ​ 4.0Ghz ឯ​ណោះ ហើយ​វា​ថែម​ទាំង​មាន​បំពាក់​ RAM ប្រភេទ​ DDR4 ទំហំ​មិន​តិច​ជាង​ 64GB នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បំពាក់​នូវ​​ Storage ប្រភេទ​ SSD ដែល​មាន​ល្បឿន​លឿន​ និង​មាន​រន្ធ​សម្រាប់​ភ្ជាប់​ជា​ច្រើន​ផង​ដែរ។

 

 

Asus បង្អួត​កុំព្យូទ័រ​ថ្មី​​ មាន​សមត្ថភាព​អស្ចារ្យ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក

 

ក្រៅ​ពី​​ Hardware ដែល​មាន​សមត្ថភាព​ពិសេសៗ​ដូច​នេះ​ហើយ​ ASUS ROG GX700 ក៏​មាន​ការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​និង​មាន​ នូវ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​យ៉ាង​ពិសេស​ថែម​ទៀត​ផង។ ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ គឺ​អាច​ធ្វើ​ការ​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាង​ក្រោយនៃ​កុំព្យូទ័រ​ដោយ​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ខ្សែ​ឡើយ។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន​ ASUS បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​បែប​នេះ។ ក្រៅ​ពី​អាច​បញ្ចុះ​កម្ដៅ​របស់​ CPU ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​ ដំណើរ​ការ​ក្រាហ្វិក​មាន​ល្បឿន​លឿន​ជាង​មុន​៤៣​ភាគរយ​, CPU មាន​ល្បឿន​លឿន​ជាង​មុន​៤៨​ភាគរយ​ និង​ Memory មាន​ល្បឿន​លឿន​ជាង​មុន​៣១​ភាគរយ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​វិស្វករ​ក្រុមហ៊ុន​ ASUS។

 

 

Asus បង្អួត​កុំព្យូទ័រ​ថ្មី​​ មាន​សមត្ថភាព​អស្ចារ្យ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក

 

Asus បង្អួត​កុំព្យូទ័រ​ថ្មី​​ មាន​សមត្ថភាព​អស្ចារ្យ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក

 

គួរ​បញ្ជាក់​ថា ​កុំព្យូទ័រ​នេះ​មាន​អេក្រង់​ចំនួន​ពីរ​ជម្រើស​គឺ​ប្រភេទ​ HD 1080p និង​ ប្រភេទ​ 4K ដែល​មាន​ទំហំ​១៧,៣​អ៊ីញ។ ចំពោះ​តម្លៃ​វិញ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​នៅ​ឡើយ​នោះ​ទេ ​ប៉ុន្តែ​រំពឹង​ថា​នឹង​មាន​តម្លៃ​ចន្លោះ​ពី​២០០០​ដុល្លារ​​ទៅ​៣០០០​ដុល្លារ​ អាស្រ័យ​លើ​ប្រភេទ​ Hardware ហើយ​អាច​នឹង​ដាក់​លក់​ក្នុង​ពេល​ឆាប់ៗ៕​​​​​
​​​​​​​​​​​

 

ចុច​អាន៖ Microsoft​​ ហ៊ាន​ទិញ​​​ MacBook ចាស់ៗ ​៣០០ ដុល្លារ​បើ​ម្ចាស់​វា​ទិញ​កុំព្យូទ័រ Windows 10

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​WCCFTech