អាហារ ៣ប្រភេទ អាចកម្ចាត់​កោសិកាមហារីកយ៉ាង​មានប្រសិទ្ធិភាព

ជំងឺមហារីក គឺជាមូលហេតុ​ដែលអាចធ្វើឲ្យ​មនុស្សជាច្រើនស្លាប់នៅ​ទូទាំង​ពិភពលោក។ អង្គការសុខភាព​ពិភពលោក​បាន​រាយការណ៍ឲ្យ​ដឹងថា ជាង ១៤ លានករណីថ្មីៗនេះ និង​ជិត ៨,២ លាននាក់​បានស្លាប់​ដោយសារជំងឺមហារីក​ក្នុងឆ្នាំ ២០១២ ។ លើសពីនេះ​ទៀត លទ្ធផល​នៃការសិក្សានេះ​បានបង្ហាញ​ថា ជាង ៣០% នៃការស្លាប់​ដោយ​ជំងឺមហារីក​ត្រូវបាន​បង្កឡើង​ដោយសារ​របបអាហារមិន​ត្រឹមត្រូវ, ភាពធាត់, ការជក់បារី, ការផឹកស្រា, និងកង្វះ​នៃសកម្មភាព​រាងកាយ។
 
អាហារ ៣ប្រភេទ អាចកម្ចាត់​កោសិកាមហារីកយ៉ាង​មានប្រសិទ្ធិភាព
តែទោះបីជាយ៉ាងណា មាន​វិធី​​​បែបធម្មជាតិ​អាចជួយក្នុងការបង្ការ និងព្យាបាល​ជំងឺមហារីកដោយ​មិនចាំបាច់​ទទួលការព្យាបាល​ដោយសារ​ធាតុគីមី ឬការវះ​កាត់ឡើយ។
១. កញ្ឆា
ការសិក្សា​អន្តរជាតិប្រមាណ ៦៨ លើក បានបង្ហាញ​ភស្តុតាងដែល​បញ្ជាក់ថា​ កញ្ឆា​មានសមត្ថភាព​បំផ្លាញកោសិការមហារីក​បាន។ ទោះជា​យ៉ាងណា ការ​ផលិត​នេះ​វាខុស​ទៅនឹង​ច្បាប់​នៅក្នុងប្រទេស​មួយចំនួយ​នៅជុំវិញ​ពិភពលោក ដោយសារតែ​មានផលប៉ះ​ពាល់ដល់អារម្មណ៍​នៅក្នុងខ្លួន​ទៅលើខួរក្បាល​របស់​មនុស្ស។ តាម​ការពិត កញ្ឆា​ត្រូវបានគេ​ប្រើ​សម្រាប់​ធ្វើជាឱសថ​ក្នុងគោលបំណង​ដើម្បីធ្វើការព្យាបាល​សម្លាប់កោសិការមហារីក និងរក្សាសុខភាព​របស់​មនុស្ស។ ដូចគ្នានេះ​ផងដែរ គេប្រើវា​ក្នុងការ​ជួយការ​កាត់បន្ថយ​ការឈឺចាប់, កាត់បន្ថយផលប៉ះពាល់​នៃការព្យាបាល​ដោយប្រើសារធាតុគីមី រួមទាំង​ការក្អួត និងចង្អោរ។
២. មើម​រមៀត
រមៀត​មានផ្ទុក​សារជាតិ curcumin ដែល​អាចរារាំង​ការរីកលូតលាស់នៃ​កោសិកាមហារីក​បាន។ រមៀត​មិនត្រឹមតែ​បំផ្លាញ​កោសិកាមហារីក និងជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយការ​ប្រើថ្នាំគីមី ឬការព្យាបាល​ដោយប្រើវិទ្យុសកម្មនោះ​ទេ។ លើលពីនេះ​ទៅទៀត វាមាន​សារធាតុប្រឆាំង​នឹងអុកស៊ីតកម្ម ដែល​មាន​អនុភាព​ប្រឆាំងវីរុស និង​អាច​ទប់ស្កាត់​ការ​អភិវឌ្ឍន៍​នៃជំងឺផ្សេងទៀត​ជាច្រើន រួមទាំង​បញ្ហាការ​រំលាយអាហារ និងជំងឺ​ភ្លេចភ្លាំង។
៣. តែប៉ៃតង
តែប៉ៃតងត្រូវ​បានផ្ទុក​ជាមួយម៉ូលេគុលប្រឆាំង​នឹងជំងឺមហារីក​ដែលគេហៅថា Catechin ដែល​បានធ្វើការបំផ្លាញ​ដោយផ្ទាល់​នៃកោសិកាដុំសាច់។ កោសិកា​មហារីក​វាបង្កើត​ជាបណ្ដាញ​មួយនៃ​សរសៃឈាម​ដើម្បីចិញ្ចឹម និងការ​ផលិតជា​ដំណើរការ​ដែលមាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​ការបង្កើត​នៃសរសៃឈាម​ទាំងនេះ៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារ ៣ប្រភេទ អាចកម្ចាត់​កោសិកាមហារីកយ៉ាង​មានប្រសិទ្ធិភាព