​ចិន​កំពុង​សម្លឹង​ផល​ប្រយោជន៍​​នៃ​នយោបាយ​​​កូន​ពីរ​


​ចិន​កំពុង​សម្លឹង​ផល​ប្រយោជន៍​​នៃ​នយោបាយ​​​កូន​ពីរ​

គោល​នយោបាយ​​​​អនុញ្ញាត​ឲ្យ​​គ្រួសារ​មួយ​អាច​មាន​កូន​ពីរ​នាក់​ក្នុង​ប្រទេស​ចិន​​​​ ​ត្រូវ​បាន​​គេ​ដាក់​ស្នើ​សុំ​ទៅ​​​ដល់​​​​​​ថ្នាក់​ដឹក​នាំ​ធំ​​ៗ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​​​គោល​ដៅ​​​​​យុទ្ធសាស្ត្រ​អភិវឌ្ឍ​​​ចំនួន​ប្រជាជន​ចិន​​នា​ពេល​អនាគត។ នេះ​បើ​តាម​​សារព័ត៌មាន​​​​ចិន​ People ។

 

​ចិន​កំពុង​សម្លឹង​ផល​ប្រយោជន៍​​នៃ​នយោបាយ​​​កូន​ពីរ​
 

តាម​ប្រភព​​មិន​បញ្ចេញ​​ឈ្មោះ​​មួយ​​ដែល​បាន​ផ្ដល់​​ព័ត៌មាន​ដល់​​សារព័ត៌មាន​ China Business បាន​ឲ្យ​ដឹង​ថា របាយការណ៍​​ខាង​លើ​​ត្រូវ​​ស្នើ​សុំ​នោះ​​​នឹង​​អាច​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ចាស់​​គ្រួសារ​​មួយ​មាន​កូន​តែ​មួយ។ សំណើ​សុំ​នយោបាយ​កូន​ពីរ​ក្នុង​​បន្ទុក​គ្រួសារ​មួយ ​​​​បាន​ធ្វើ​ឡើង​ក្នុង​បំណង​​ដោះ​ស្រាយ​បញ្ហា​​​ប្រជាជន​ចិន​បច្ចុប្បន្ន​ដែល​មាន​អត្រា​មនុស្ស​ចាស់​ច្រើន​ និង​អត្រា​កំណើត​ទាប។

លោក​ Yao Meixiong អ្នក​ជំនាញ​ខាង​ប្រជាជន​​ម្នាក់​នៃ​​ខេត្ត​​ Fujian បាន​និយាយ​ថា​​បញ្ហា​ខាង​លើ​អាច​​កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២០​ ដូច​នេះ​នយោបាយ​កូន​ពីរ​អាច​​​ជា​ការ​ដំណោះ​ស្រាយ​​ល្អ​មួយ។

 

​ចិន​កំពុង​សម្លឹង​ផល​ប្រយោជន៍​​នៃ​នយោបាយ​​​កូន​ពីរ​
 

​​​​​យោង​តាម​របាយការណ៍​របស់​​អង្គការ​សុខភាព​ពិភពលោក​ ប្រទេស​​ចិន​នឹង​​មាន​ប្រជាជន​ចាស់​ច្រើន​ក្នុង​ឆ្នាំ​២០៥០ ​ខណៈ​ពេល​ដែល​ប្រជាជន​ចំនួន​៣៥​ភាគ​រយ​​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​​​ក្នុង​ឆ្នាំ​២០១៥។ នេះ​ជា​​សញ្ញា​​​​មួយ​ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​ចាត់​វិធាន​ការ។


នៅ​ក្នុង​សង្គម​ប្រទេស​ចិន​ពីរ​ឆ្នាំ​កន្លង​ទៅ​ ​​​គ្រួសារ​ដែល​អាច​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​បាន​លុះ​ត្រា​តែ​​ឪពុក​ឬ​ម្ដាយ​ជា​កូន​ទោល​ពី​​គ្រួសារ​ខ្លួន​មក។ ករណី​មួយ​ទៀត​គឺ​គ្រួសារ​អ្នក​នៅ​តំបន់​ដាច់​ស្រយាល​​អាច​មាន​កូន​ពីរ​​បាន។ កាល​ពី​ខែ​​កក្កដា​កន្លង​ទៅ​​​ក៏​មាន​ការ​លើក​ឡើង​អំពី​នយោបាយ​កូន​ពីរ​ក្នុង​គ្រួសារ​ដែរ​​ហើយ​​សង្ឃឹម​​ថា​នឹង​សម្រេច​បាន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​​ប្រជាជន​ចាស់​ៗ ​និង​អត្រា​កំណើត​ទាប​នា​ពេល​អនាគត៕​​​​

 

​ចិន​កំពុង​សម្លឹង​ផល​ប្រយោជន៍​​នៃ​នយោបាយ​​​កូន​ពីរ​

ចុចអាន៖ ល្បិច​លួង​កូន​តូច​ឲ្យ​ដេក​ត្រឹម​ពេល​​តិច​ជាង១​នាទី ដោយ​ប្រើ​ក្រដាស

ចុចអាន៖ កូន​សេដ្ឋី​​ស្វីស​ចង់​​បាន​ឡាន​​​ថ្មី​ ដុត Ferrari មួយ​​ចោល​​
​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist