រមណីយដ្ឋាន​អន្លង់ជ្រៃ

រមណីយដ្ឋាន​អន្លង់ជ្រៃ

រមណីយដ្ឋាន​អន្លង់ជ្រៃ

 

 

ថ្ងៃនេះ  Sabay សូម​បង្ហាញ​ជូន​កន្លែង​កំសាន្ត​មួយ​កន្លែង នៅ​ខេត្តត្បូងឃ្មុំ នោះ​គឺ​រមណីយដ្ឋាន អន្លង់ជ្រៃ។ ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ បត់​តាម​ស្ពានព្រែកតាមាក់ រហូតដល់រង្វង់​មូល​ស្វាយអន្ទរ​ រួចបន្ត​ដំណើរ​ប្រហែល ៤០ គីឡូម៉ែត្រទៀត ដោយបត់​ទៅទិស​ខាងកើតឆ្ពោះ​ទៅកាន់​ស្រុកពញាក្រែក នោះ​នឹង​ឃើញ​រមណីយដ្ឋាន​អន្លង់ជ្រៃ។ អន្លង់ជ្រៃ (ខ្លះហៅផ្ទះ ១០០ ខ្នង ឬ​ផ្ទះ​សម្តេច​ហេង សំរិន) ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ សម្តេច​ពញាចក្រីហេង សំរិន​ អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទីកំសាន្តនេះ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ ៨។

 
រមណីយដ្ឋាន​អន្លង់ជ្រៃ

 

 

អន្លង់ជ្រៃ មិនត្រឹមតែ​មានទំនប់​ទឹកធំមួយ​សម្រាប់​ហែលលេង​ប៉ុណ្ណោះទេ ថែមទាំង​មាន​ខ្ជូស​សំរាប់​អង្គុយលេង​រាប់សិប ព្រមទាំង​មាន​ពោង​ជួល​សម្រាប់​លេង​ទឹកផងដែរ និង​មាន​លក់គ្រឿង​ក្លែម​ច្រើន​មុខ​ដូចជា ងៀតគោថ្មីៗ សាច់គោ​អាំង​ពោះគោ កង្កែបបោក និង ចំណីចំណុក​គ្រប់ប្រភេទ។

 

សម្រាប់ថ្ងៃ​ធម្មតា​អន្លង់ជ្រៃ​មិនសូវ​ជាមាន អ្នក​មកលេងច្រើន​ប៉ុន្មានទេ តែបើនៅ​រដូវកាល​បុណ្យធំៗ​ដូចជា ចូលឆ្នាំ​ប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ​ជាដើម គឺមាន​មនុស្សម្នា មកលេង​រាប់ពាន់នាក់។ អន្លង់ជ្រៃ ពិតជាអាចធ្វើឲ្យ​អ្នកទទួលបាន​ភាពសប្បាយ​រីករាយ​មិនខានឡើយ។

 
រមណីយដ្ឋាន​អន្លង់ជ្រៃ

 
រមណីយដ្ឋាន​អន្លង់ជ្រៃ

 
រមណីយដ្ឋាន​អន្លង់ជ្រៃ

 
រមណីយដ្ឋាន​អន្លង់ជ្រៃ

 
រមណីយដ្ឋាន​អន្លង់ជ្រៃ

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ