ប៉ូលិស​ស្រុក​ខ្សាច់​ណ្តា​ល ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​

​កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ខ្សាច់​ណ្តា​ល បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន បុរស​ម្នាក់​តាម​ដីកា របស់​សាលាដំបូង ខេត្តកណ្ដាល ។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី វេលា​ម៉ោង​ប្រមាណ​ជិត ៩ ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់​ណ្តា​ល ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជន​ដែល​ត្រូវ​ចាប់ខ្លួន តាម​ដីការ​បង្គាប់ ឈ្មោះ គឹម ផូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក បច្ចុប្បន្ន ស្នាក់នៅ ភូមិ​សន្លុង ឃុំ សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ការចាប់ខ្លួន​បុរស​ខាងលើនេះ តាម​ដីកា​លេខ ៤១០ ដកប​ចខ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ របស់លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល​ពីបទ ប៉ុនប៉ង​មនុស្សឃាត ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៧​។​

​ករណីនេះ សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី ៕V​/S

ប៉ូលិស​ស្រុក​ខ្សាច់​ណ្តា​ល ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​

ប៉ូលិស​ស្រុក​ខ្សាច់​ណ្តា​ល ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​

ប៉ូលិស​ស្រុក​ខ្សាច់​ណ្តា​ល ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​