គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១​តុលា ដើម្បី​ពិភាក្សា​លើ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦

ភ្នំពេញ: ​តាម​ធម្មតា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី តែងតែ​ប្រជុំ​នៅ​រៀងរាល់​ព្រឹក​ថ្ងៃ​សុក្រ​។ ក៏ប៉ុន្តែ​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨ និង ៣០ នាទី នៅ​វិមាន​សន្តិភាព គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ពុធ ទី​២១​តុលា នឹង​ពិភាក្សា​លើ​របៀបវារៈ ដូចខាងក្រោម​៖
១-​សេចក្ដីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦
២-​សេចក្តីព្រាងច្បាប់ ស្តីពី ការ​ទូរ​ទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤
៣-​បញ្ហា​ផ្សេងៗ​។​