​បើករថយន្ត​លឿន​ពេក រេ​ចង្កូត​ធ្លាក់​ប្រឡាយ បុក​នឹង​លូ​របួសធ្ងន់​ស្រាល​៥​នាក់​

បាត់ដំបង​: មនុស្ស​ប្រុស ស្រី​ចំនួន ៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ហើយ​បាន​រេ​ចង្កូត ធ្លាក់ចូល​ប្រឡាយ ទឹក ហើយ​ជ្រុល​ទៅបុក​នឹង​លូ កាលពី​វេលា​ម៉ោង ប្រមាណ​២​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​សង្កែ​វារ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​តាម​សាក្សី បាន​នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គឺ​បានឃើញ រថយន្ត​កូរ៉ូឡា ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2F-4209 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយទឹក ហើយ​ជ្រុល​ទៅបុក​នឹង​លូទឹក បណ្ដាលអោយ​រងរបួស​មនុស្ស ៥ នាក់​(​ប្រុស ៣​នាក់ និង​ស្រី ២​នាក់​)​រងរបួស​ធ្ងន់​និង​ស្រាល ។

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ រីឯ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាលស្រុក​ស្រុក​ប​វេ​ល រង់ចាំ​ម្ចាស់​រថយន្ត ចូលខ្លួន​មក​ដោះស្រាយ​គ្នា តាម​នីតិវិធី​៕V/S