រថយន្ត​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេ​ស បុក​រថយន្ត​ដឹក​ដី ពីក្រោយ​ស្លាប់ និង​របួស​ច្រើន​នាក់​

បាត់ដំបង​: មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​ជាច្រើន​នាក់​ផ្សេងទៀត បាន​រង របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេ​ស បានធ្វើ​ដំណើរ​ចេញពី​បាត់ដំបង ទៅ​បន្ទាយមានជ័យ បាន​បើក​វា​រថយន្ត​១​គ្រឿង ហើយ​បាន​ទៅបុក​រថយន្ត​ដឹក​ខ្សាច់ ចត​ស្ងៀម​ពីក្រោយ ទិសដៅ​ស្រប​ទិស​គ្នា ពេញទំហឹង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​-​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​តាម​សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតរ​ហេតុ គេ​បានឃើញ​រថយន្ត VIP ដឹក​អ្នកដំណើរ ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេ​ស បាន​បានធ្វើ​ដំណើរ​ចេញពី បាត់ដំបង ទៅ​បន្ទាយមានជ័យ ក្នុង​ល្បឿន​យ៉ាង​លឿន និង​បាន​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត ហើយ​បាន​ជ្រុល​ទៅបុក រថយន្ត​ដឹក​ខ្សាច់ ១​គ្រឿង ចត​ស្ងៀម ពាក់​ស្លាក​លេខ កំពង់ធំ 3A-1142 ក្នុងទិសដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង ឡើង​រួញ​ផ្នែក​ខាងមុខ​ខ្ទេច បណ្តាល​ឲ្យ​អ្នកដំណើរ នៅលើ​រថយន្ត​នោះ ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក បាន​ចុះ​គេចខ្លួន​ទាំង​មាន​របួស​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​សហការគ្នា​ជួយ​គាស់​យកចេញ មក​ក្រៅ រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​សាកសព ត្រូវបាន​កម្លាំង​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ រក​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ​។​

​ដោយឡែក រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល ស្រុក​ថ្មគោល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V/S