លោក ស្កត ខេលី បំបែក​បេស​កកម្ម នៃ​ការ​រស់​នៅ ក្នុង​លំហ​អាកាស បាន​យូរ​ជាង គេបំផុត

វ៉ាស៊ីនតោន ៖ ក្រៅពីការ ហោះលើភ្នំហិមាល័យ ក្នុងរយៈកម្ពស់រាប់រយគីឡូម៉ែត្រ អាកាស យានិករបស់ ភ្នាក់ងារ អវកាសណាសាម្នាក់ លោក ស្កតខេលី បានបំបែកឯកកត្តកម្ម របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៦ ខែ តុលា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ សម្រាប់ការចំណាយពេលរស់នៅ ក្នុងលំហអាកាសច្រើនថ្ងៃជាងគេបំផុត ក្នុង រយៈពេល ៣៨៣ថ្ងៃ ។ នេះបើយោងតាមគេហទំព័រព័ត៌មាន Businessinsider ចេញផ្សាយ នៅថ្ងៃច័ន្ទ ទី១៩ ខែ តុលា ឆ្នាំ២០១៥នេះ។

លោក ខេលី បានចំណាយពេលអស់ជាច្រើនថ្ងៃ ដើម្បីបំពេញបេសកកម្ម នៅស្ថាននីយ៍អវកាស អន្តរជាតិ។ ជា មួយគ្នានេះដែរ លោកក៏សង្ឃឹមថា នឹងអាចមានឱកាស ធ្វើដំណើរទៅ កាន់ភពអង្គារ ដើម្បីសិក្សាស្រាវជ្រាវ អំពីភព ក្រហមនោះផងដែរ ដែលនេះគឺជាបេសកកម្មមួយទៀត បន្ទាប់ពីការធ្វើដំណើរតាមស្ថានីយ៍អវកាស ពីលើភ្នំហិមា ល័យរបស់គាត់ ។

គួរបញ្ជាក់ដែរថា ក្រៅពីលោក ស្កត ខេលី ក៏ធ្លាប់មានអាកាសយានិកជនជាតិរុស្ស៊ីម្នាក់ បានបំបែកឯកកត្តកម្ម ក្នុង ការរស់នៅក្នុងលំហអាកាសដែរ ដែលអាកាសយានិករូបនោះ មានឈ្មោះថា ហ្គេណាឌី ប៉ាដាលកា ដោយគាត់ អាចរស់នៅក្នុងលំហអាកាសបានរហូតដល់ ៨៧៩ ថ្ងៃ ច្រើនជាងលោក ស្កត ខេលីទៅទៀត ៕

លោក ស្កត ខេលី បំបែក​បេស​កកម្ម នៃ​ការ​រស់​នៅ ក្នុង​លំហ​អាកាស បាន​យូរ​ជាង គេបំផុត