គន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម!

នៅក្នុងអត្ថបទនេះ យើងចង់បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​មុខងារ Panorama នៅ​លើ iPhone តែ​ជំហ៊ាន​ដំបូង យើង​ក៏​ចង់​ពន្យល់​ម្តង​ទៀត​ពី​មុខងារ​នេះ។ បើនិយាយឲ្យងាយស្រួលយល់តែម្តង ថាវាជាមុខងារមួយ ដែល​អាចឲ្យអ្នកថតរូបបានប្រវែងវែងខុសពីការថតធម្មតា។ ភាគច្រើនគេប្រើប្រាស់មុខងារនេះ សម្រាប់​ថត​រូបទេសភាព។

គន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម!

បន្ទាប់យើងនឹងណែនាំពីការប្រើប្រាស់មុខងារនេះ ដើម្បីធ្វើឲ្យការថតរូបរបស់អ្នក កាន់តែទាក់ទាញ ដូចនេះ​សូមអានការណែនាំខាងក្រោម។

  1. អ្នកអាចបង្វែរទិសដៅនៃការថត Panorama នេះពីឆ្វេងទៅស្តាំ ឬពីស្តាំទៅឆ្វេងក៏បាន ដោយ​គ្រាន់​តែចុចលើសញ្ញាព្រួញពណ៌សនេះគន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម!
  2. ចុះត្រង់កន្លែងប៊ូតុងថត បន្ទាប់អូសទៅឆ្វេង ឬស្តាំ តាមសញ្ញាព្រួញនោះ ហើយបើអ្នក​ចង់ឈប់​ត្រឹម​​ណា អ្នកត្រូវចុចលើប៊ូតុងថតនោះដដែលម្តងទៀតគន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម!
  3. អ្នកក៏អាចប្រើមុខងារនេះ ដើម្បីថតរូបពីលើចុះក្រោម ជាប្រវែងវែងបានដែរ ដោយគ្រាន់តែផ្តេក​ទូរស័ព្ទ ហើយចុចថតដូចការអូសពីឆ្វេងទៅស្តាំអញ្ចឹងគន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម!
  4. ថតរូបដូចអ្នកមានបងប្អូនភ្លោះ នៅពេលដែលអ្នកថតអូសយឺតៗ រួចថតនរណាម្នាក់នៅខាងស្តាំ​មួយ រួចឲ្យគេរត់ពីក្រោយអ្នកថត មកខាងឆ្វេងវិញ ហើយចាំអ្នកថតអូសទៅដល់ ហើយ​ចាំចុច​ឈប់ ដូចនេះអ្នកនឹងឃើញភាពអស្ចារ្យ។

គន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម! គន្លឹះ​ទាំង 4 នេះ អាច​ជួយ​អ្នក​ប្រើ​មុខងារ Panorama ថត​រូប​បាន​ម៉ាអ៊ែម!

សម្រាប់មិត្តអ្នកអានមួយចំនួនប្រហែលជាបានដឹងពីមុខងារខាងលើនេះ រួចហើយ តែក៏មានមិត្តអ្នកអាន​មួយ​ចំនួនដែលមិនទាន់ដឹង ដូចនេះយើងចង់បង្ហាញពីគន្លឹះទាំងនេះដល់ពួកគេ ដើម្បីឲ្យពួកគេប្រើប្រាស់​មុខងារនេះ កាន់តែប្រសើរ។

  • ដោយ: Hong
  • 11:35 AM, 19 October
  • ប្រភព: iPhone Photography school
  • Tag: ចំណេះដឹងទូទៅ