ងាយៗដើម្បី​ទទួល​បាន​មុខងារ Split View បើក​កម្មវិធី​បាន​ពីរ​ក្នុង​ពេល​តែ​មួយ សម្រាប់​គ្រប់ Device ទាំងអស់

ឥឡូវនេះសម្រាប់ ប្រិយមិត្តទាំងអស់​ដែល​ប្រើ​ប្រាស់​ ឧបករណ៍​ផ្សេងៗ ហើយ​មាន​បំណង​ចង់​ប្រើ​ប្រាស់​មុខងារ Split View ដូច iOS 9 នៅលើ iPad Air 2 និង iPad Pro មានសង្ឈឹម​អាចប្រើ​ប្រាស់​បាន​ហើយ ដោយ​មាន Tweak ចំនួនពីរបង្ហាញខ្លួនបន្ទាប់ពី iOS 9 Jailbreak រួចរាល់ គឺ​ Medusa និង Medusa for iPad។

ងាយៗដើម្បី​ទទួល​បាន​មុខងារ Split View បើក​កម្មវិធី​បាន​ពីរ​ក្នុង​ពេល​តែ​មួយ សម្រាប់​គ្រប់ Device ទាំងអស់

Medusa ជា Tweak បង្កើតឡើងអាចអោយរាល់ iPhone, iPod ដែល Jailbreak រួចរាល់សម្រាប់​ប្រព័ន្ធ​​ប្រតិបត្តិការ iOS 9 អាចប្រើប្រាស់មុខងារ Split View ដើម្បីបើកកម្មវិធីបានពីរក្នុងពេលតែមួយបាន ចំណែក​ឯ Medusa for iPad វាសម្រាប់ iPad គ្រប់ប្រភេទទាំងអស់ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ​ iOS 9 និង Jailbreak រួចរាល់ប្រើប្រាស់មុខងារ Split View ដើម្បីបើកកម្មវិធីបានពីរ។ តោះសម្រាប់​មិត្ត​អ្នកអាន ដែលចង់តម្លើង​ សូមធ្វើតាមការណែនាំខាងក្រោមនេះ៖

សូមបញ្ចាក់៖ មុននឹងសម្រេចចិត្ត ធ្វើការតម្លើង សូមអានតាមការណែនាំ អោយបានត្រឹមត្រូវ និង ច្បាស់​លាស់​ជាមុនសិន ជៀសវាងបញ្ហាផ្សេងៗ ក្រុមការងារ យើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់ប្រិយមិត្ត ដែល​មិនបានធ្វើ តាម​ការណែនាំយើងខ្ញុំឡើយ។

តម្រូវការ

  • រាល់ឧបករណ៍ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ iOS 9
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីតម្លើង និង​ របៀបប្រើប្រាស់

  • ជាដំបូងសម្រាប់ iPad មិនចាំបាច់ ធ្វើការ Add Source ឡើយព្រោះអីវាមាន ស្រាប់នៅក្នុង Bigboss អ្នកគ្រាន់តែធ្វើការ Refresh ជាមុនសិនជាការស្រេច
  • ក្រោយពេលដែល Refresh រួចរាល់សូមធ្វើការ ស្វែងរក Medusa for iPad និង ធ្វើ​ការ​តម្លើង​ជា​ការស្រេច
  • សាកល្បងបើកកម្មវិធីណាមួយហើយ ផ្តេកអេក្រង់ និង យកម្រាមដៃអូសនៅខាងស្តាំនៃអេក្រង់​ចំពីមុខ​របស់អ្នកវានឹងលោតមុខងារ Split View នេះមក
  • ចំណែកប្រិយមិត្តដែលប្រើប្រាស់ iPhone វិញសូមធ្វើការ Add Source http://repo.biteyourapple.net
  • ក្រោយពេលដែល Add Source រួចរាល់សូមធ្វើការ Refresh និង ស្វែងរក Medusa ហើយធ្វើការតម្លើងជាការស្រេច
  • អ្នកមិនចាំបាច់ Enable វាឡើយ ក្រោយពេលតម្លើងរួចរាល់វានឹងដើរដោយខ្លួនឯង។

 

ងាយៗដើម្បី​ទទួល​បាន​មុខងារ Split View បើក​កម្មវិធី​បាន​ពីរ​ក្នុង​ពេល​តែ​មួយ សម្រាប់​គ្រប់ Device ទាំងអស់

ខេមបូរីផត សង្ឈឹមថា ប្រិយមិត្តទាំងអស់នឹងពេញចិត្តជាមួយ Tweak នេះដើម្បីអោយអ្នកងាយ​ស្រួលក្នុង​ការ​ប្រើប្រាស់ ឧបករណ៍របស់ខ្លួនបានច្រើនជាងមុន។ សម្រាប់ពត៌មាន Tweak ដែលអាច​ដំណើរ​ការនៅ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 ខេមបូរីផត នឹងជម្រាបជូនពេលក្រោយៗទៀត។

  • ដោយ: Meng
  • 11:42 AM, 19 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ