លោក កឹម សុខា បង្ហាញ​ពី​ការកែទម្រង់​បញ្ហា​អសកម្ម​នៅ​កម្ពុជា​តាមរយៈ​ការផ្លាស់ប្តូរ​ដោយ​សន្លឹកឆ្នោត​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា លោក កឹម សុខា បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​។ លោក កឹម សុខា បាន​ថ្លែងថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​មានការ​កែទម្រង់​បញ្ហា​អសកម្ម​ជាច្រើន​នៅក្នុង​សង្គម​កម្ពុជា តែ​កត្តា​ចម្បង​គណបក្ស​សង្គ្រោះ​ជាតិ​ចាំបាច់​ត្រូវធ្វើ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ជាមុនសិន​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុ​បាន​ពន្យល់ថា ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ទី​១-​ប្ដូរ​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត​ដោយ​ផ្អែកលើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សន្តិវិធី ទី​២-​រក្សា​ឲ្យ​បាន​ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​សមធម៌​នៅ​កម្ពុជា ទី​៣-​កែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ មាន តុលាការ រដ្ឋសភា រដ្ឋាភិបាល និង​ទី​៤-​កែទម្រង់​ដីធ្លី ធនធានធម្មជាតិ ទប់ស្កាត់​អំពើពុករលួយ​ជាដើម​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់ថា ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​កិច្ចការ​៣​ចំណុច​សំខាន់ៗ​គឺ​៖ ទី​១.​ពង្រឹង​ខ្លួនឯង ២.​ស្គាល់​ចំណុចខ្លាំង ចំណុចខ្សោយ​គូប្រកួត ៣.​តាមដាន​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ លោក កឹម សុខា បាន​ពន្យល់ថា ដើម្បី​ឈ្នះ​ការបោះឆ្នោត​ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ ព្រោះ​នៅពេល​ប្រជាពលរដ្ឋ​គាំទ្រ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជោគជ័យ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​ឡើងទៅ​ដឹកនាំ​ប្រទេស​តាមរយៈ​ការបោះឆ្នោត ហើយ​រក្សា​ឲ្យ​បាន​នូវ​ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ដោយ​សមធម៌​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​គឺជា​គូប្រជែង​នយោបាយ​ធំជាងគេ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ការបោះឆ្នោត តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែនជា​គូសត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​៕

12108805_1211103962240234_7907931727480050728_n