​រថយន្ត​ដឹក​អ្នកដំណើរ​VIP​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេ​ស បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ស្លាប់ និង​របួស​ច្រើន​នាក់​

​ខេត្តបាត់ដំបង​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​រវាង​រថយន្ត និង​រថយន្ត​បណ្តាល​ឱ្យស្លាប់​០២​នាក់ និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ទៀត​។​

​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ធំ ក្រុមហ៊ុន​ដឹក​ខ្សាច់​១​គ្រឿង និង​រថយន្ត​ដឹក​អ្នកដំណើរ​ធន់​តូច​១០​កៅអី របស់​ក្រុម​មេគង្គ​អ៊ិ​ច​ប្រេ​ស បើកបរ​ក្នុងទិសដៅ​ស្របគ្នា ខណៈ​រថយន្ត​ធំ​ឈប់​ចត​អែប​ស្តាំ​ត្រូវបាន​រថយន្ត​តូច​ទៅបុក​ពីក្រោយ​បណ្តាលឱ្យ​កៀប​ជាប់​ស្លាប់​មនុស្ស​០២​នាក់​នៅនឹងកន្លែង និង​រងរបួស​អ្នកដំណើរ​ជាច្រើន​ទៀត​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩​តុលា​នេះ នៅ​ចំណុច​ភូមិ​និង​ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង រថយន្ត​ដឹក​អ្នកដំណើរ​ពី​បោយ​ប៉ែត​ទៅកាន់​ភ្នំពេញ ជនរងគ្រោះ​នៅ​មិន​ស្គាល់​អត្ត​ញ្ញាណ​នៅឡើយ​ទេ​៕