​ព្រះមហាក្សត្រ​កម្ពុជា​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​វៀតណាម​រយៈពេល​៤​ថ្ងៃ​

​រាជធានី​ភ្នំពេញ​៖​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩ តុលា​នេះ​បាន​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​សម្រាក​ព្រះកាយ​នៅ​ទីក្រុង Hue និង​ទីក្រុង Dalat ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​នេះ​រហូតដល់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៥​តប​តាម​សំណើ​យាង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ 

​នៅក្នុង​ព្រះរាជដំណើរ​យាង​ចាកចេញ​នេះ មាន​មន្ត្រីជាន់ខ្ពស់​កំពូលៗ​បាន​អញ្ជើញ​ចូលរួម​ជូន​ដំណើរ​មាន​៖ សម្តេច សាយ ឈុំ​, សម្តេច ហេង សំរិន​, សម្តេច ហ៊ុន សែន និង សម្តេច ស ខេង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​ជាច្រើនរូប​ទៀត​។​

​យោងតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ ២០១៥ បញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​អវត្តមាន​របស់​ព្រះអង្គ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ព្រះអង្គ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

​ព្រះមហាក្សត្រ​កម្ពុជា​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​វៀតណាម​រយៈពេល​៤​ថ្ងៃ​