​គ្រូ​វេស្ទើន​​​​​​ខឹង​យ៉ាង​ខ្លាំង​រឿង​​​អាជ្ញា​កណ្ដាល​​កាត់​​​ក្តី​​ម្សិល​មិញ

​គ្រូ​វេស្ទើន​​​​​​ខឹង​យ៉ាង​ខ្លាំង​រឿង​​​អាជ្ញា​កណ្ដាល​​កាត់​​​ក្តី​​ម្សិល​មិញ

​លោក​ ប៉ែន ផាត គ្រូ​បង្គោល​​ក្លិប​បាល់​ទាត់​​វេស្ទើន​ភ្នំពេញ​​​​​​​បាន​បង្ហាញ​អារម្មណ​​ខឹង​​​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​អាជ្ញាកណ្ដាល​បញ្ជា​ការ​ប្រកួត​លើ​ទីលាន​​លោក ជួប វិសាល មិន​ឲ្យ​បាល់​ពិន័យ​១១ ម៉ែត្រ​ ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​លីក​កំពូល​របស់​កម្ពុជា​សប្ដាហ៍​ទី​២១ ​​​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​​ចាញ់​វេស្ទើន​ចាញ់​បឹង​កេត​​៥-២ ម្សិល​មិញ​នៅ​ស្តាត​ចាស់​។

 

​គ្រូ​វេស្ទើន​​​​​​ខឹង​យ៉ាង​ខ្លាំង​រឿង​​​អាជ្ញា​កណ្ដាល​​កាត់​​​ក្តី​​ម្សិល​មិញ

លោក ប៉ែន ផាត

 

​លោក ប៉ែន ផាត បាន​ឲ្យ​ដឹង​ថា លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​​ចំពោះ​ការ​កាត់​ក្ដី​របស់​លោក ជួប វិសាល កាល​ពី​ម្សិល​មិញ។ ​​កំហុស​បាន​កើត​ឡើង​អ្នក​ណា​ក៏​មើល​ឃើញ​​​គួរ​តែ​បាន​បាល់​ពិន័យ ១១​ ម៉ែត្រ​ដែល​​ខ្សែ​ការពារ​របស់​បឹង​កេត​បាន​បង្ក​នោះ​ ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​បាន​កាត់​ក្ដី​ដើម្បី​ផ្ដល់​​ឱកាស​ដល់​ក្រុម​​វេស្ទើន​​ឡើយ ។ ចង់​ដឹង​ថា​ លោក ប៉ែន ផាត និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖​

 

 

កំហុស​​ខាងក្រុម​បឹង​កេត​បង្ក​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​​ហើយ​អាជ្ញាកណ្ដាល​មិនបាន​​ផ្ដល់​បាល់​​ពិន័យ ១១​ ម៉ែត្រ​​គឺ​នៅ​នាទី​ ៦៦ និង​ ២៧​ វិនាទី​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​