ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជដំណាក់ របស់ព្រះបរមរតនកោដ្ឋ នៅខេត្តកោះកុង ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ បានផ្ញើព្រះរាជសារជូន លោកសាស្ត្រចារ្យ វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក និងជានាយកមន្ទីរពេទ្យគន្ធបុប្ផា ដោយព្រះអង្គទាំងពីរ បានសម្រេចព្រះហឫទ័យ ប្រទានព្រះរាជ ដំណាក់ដែលជាព្រះរាជទ្រព្យផ្ទាល់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅខេត្តកោះកុង នាសម័យ សង្គមរាស្ត្រនិយម ទសវត្សឆ្នាំ៦០ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីដោះស្រាយផ្នែកហិរញ្ញវត្ថុ ខណៈមន្ទីរពេទ្យមួយនេះ កំពុងជួបញ្ហាប្រឈម។

ព្រះរាជសារបានមានព្រះរាជបន្ទូលថា «យើងខ្ញុំ ជឿជាក់ថា ព្រះរាជអំណោយនេះ នឹងជួយរំលែក និងដោះស្រាយការលំបាក ផ្នែកហិរញ្ញវត្ថុ នៃមន្ទីរពេទ្យគន្ធបុប្ផា និងបំរើផលប្រយោជន៍ ជូនកុមារទីទ័លក្រ នៃព្រះរាជាណាចក្រកម្ពុជា»៕

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជដំណាក់ របស់ព្រះបរមរតនកោដ្ឋ នៅខេត្តកោះកុង ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា