ចំនួន​មហា​សេដ្ឋី​ចិន វ៉ា​ដាច់​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​

ចំនួន​មហា​សេដ្ឋី​ចិន វ៉ា​ដាច់​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​

​ចិន​បាន​វ៉ា​ដាច់​សហរដ្ឋ​អាមេរិក​​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ ក្លាយ​ជា​ប្រទេស​ដែល​មាន​មហាសេដ្ឋី​​លុយ​ពាន់​លាន​ដុល្លារ​ ច្រើន​​ជាងគេ​បំផុត​​ក្នុង​លោក​ ទោះ​ប្រទេស​សេដ្ឋកិច្ច​ទី​២​ក្នុង​លោក​មួយ​នេះ កំពុង​ជួប​​វិបត្តិ​​​ក៏​ដោយ។​​​ នេះ​បើ​​យោង​តាម​​ស្ថិតិ​ថ្មី​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

 

ចំនួន​មហា​សេដ្ឋី​ចិន វ៉ា​ដាច់​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​
 

Hurun Reports Inc បាន​ចេញ​ឲ្យ​ដឹង​ថា​​ ចំនួន​មហាសេដ្ឋី​នៅ​ចិន​ដីគោក បាន​កើន​ឡើង​ទ្វេ​ដង​ដល់​​ចំនួន ៥៩៦នាក់​ ខណៈ​ឆ្នាំ​មុន​មាន​ត្រឹម​ ២៤២នាក់​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​សហរដ្ឋ​អាមេរិក​ពេល​នេះ​មាន​ចំនួន ៥៣៧នាក់។

 

​​​​ប្រទេស​ចិន​មានការ​រីក​ចម្រើន​​ខាង​ឧស្សាហ៍​កម្ម​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​​ទ្រព្យ​សម្បត្តិ​​អ្នក​រកស៊ី​កើន​ឡើង​លឿន​បំផុត ដោយ​ម្នាក់ៗ​កើន​ទ្រព្យ​ ៤៣% ធៀប​នឹង​ឆ្នាំ​មុន។

 

ចំនួន​មហា​សេដ្ឋី​ចិន វ៉ា​ដាច់​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​

 

ថៅកែ​ក្រុម​ហ៊ុន​អចល​ទ្រព្យ​លោក Wang Jianlin ​បាន​គ្រង​តំ​ណែង​លេខ​ ១ ​នៅ​ចិន​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៣៤,៤ពាន់លានដុល្លារ ដោយ​យក​ឈ្នះ​លោក Jack Ma ម្ចាស់​ក្រុមហ៊ុន​យក្ស​លក់​ដូរ​តាម​អន​ឡាញ​​ Alibaba ដែល​មាន​ទ្រព្យ ២២,៧ពាន់​លានដុល្លារ​។

 

​ទោះ​ជា​មហាសេដ្ឋី​​ចិន​មាន​ចំនួន​ច្រើន​ជាង ៦០នាក់ ប៉ុន្តែ​បើ​គិត​ពី​ទឹក​ប្រាក់​វិញ​ មហាសេដ្ឋី​អាមេរិក​មាន​ជាង​​ចិន ដូច​ជា​មហា​សេដ្ឋី​លេខ​១ ​អាមេរិក​មាន​លុយ​ច្រើន​ជាង មហា​សេដ្ឋី​លេខ​១ ​ចិន​ ជាង ២ដងឯណោះ ហើយ​ពុំ​មាន​ជនជាតិ​ចិន​ឡើយ​ក្នុង ​កំពូល​តារាង​ទាំង ១០​ក្នុង​លោក ខណៈ​អាមេរិក​មាន​ដល់​ទៅ​ ៧នាក់។

 

ចំនួន​មហា​សេដ្ឋី​ចិន វ៉ា​ដាច់​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​

 

មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​លោក​ ​ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft គឺ​លោក Bill Gate ជនជាតិ​អាមេរិក​មាន​ទ្រព្យ ៧៩,២លានដុល្លារ​ ដែល​គ្រង​បាន​លេខ​កំពូល​គេ​ ១៦ដងហើយ ក្នុង​រយៈពេល ២១​ឆ្នាំ​កន្លង​ទៅ​នេះ ឯ​លេខ​ទីពីរ​បាន​ទៅលើ​សញ្ជាតិ​ម៉ិចស៊ីកូ​ លោក Carlos Slim Helu ​ម្ចាស់ក្រុមហ៊ុន​ទូរគមនាគមន៍​ មាន​ទ្រព្យ​ជាង ៧៧,១ពាន់លានដុល្លារ​៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ reuters