Lindsay Lohan ចង់​ឈរ​ឈ្មោះ​​​ជា​​បេក្ខជន​​​​ប្រធានា​ធិបតី​​​​​អាមេរិក

Lindsay Lohan ចង់​ឈរ​ឈ្មោះ​​​ជា​​បេក្ខជន​​​​ប្រធានា​ធិបតី​​​​​អាមេរិក

ថ្មី​ៗ​នេះ​តារា​សម្ដែង​អាមេរិក Lindsay Lohan បាន​ប្រកាស​ពី​គម្រោង​ការ​ឈរ​ឈ្មោះ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ភាព​ជ្រួល​ច្របល់។ ទោះ​បី​ជា​គេ​មិន​ទាន់​ច្បាស់​ថា​ពាក្យ​សម្ដី​ទាំង​នេះ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​ក្ដី តែ​សកម្មភាព​​របស់​តារា​សម្ដែង “Mean Girls” ​លើក​នេះ កំពុង​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​សារ​ព័ត៌មាន។

 

Lindsay Lohan ចង់​ឈរ​ឈ្មោះ​​​ជា​​បេក្ខជន​​​​ប្រធានា​ធិបតី​​​​​អាមេរិក

 

 

Lindsay Lohan បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា “ឆ្នាំ ២០២០ ខ្ញុំ​អាច​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ក្លាយ​ជា​​ប្រធានាធិបតី។ ឆ្លង​កាត់​ភ្លៀង​ផ្គរ​ជា​ច្រើន យើង​អាច​ធ្វើ​រឿង​នេះ​ទាំង​ពីរ​នាក់​ណា Kanye West។ អរគុណ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ចង់​​ក្លាយ​ជា​មនុស្ស​ដែល​ល្អ​ប្រសើរ​ម្នាក់ Barack Obama”។

 

តារា​វ័យ ២៩ ឆ្នាំ​នេះ​បាន​សរសេរ​បន្ថែម​ទៀត​ថា “រឿង​ទី​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​នោះ​គឺ ជួយ​សង្គ្រោះ​ឲ្យ​កុមារ​ទាំង​អស់​ដែល​កំពុង​តែ​រស់​នៅ​យ៉ាង​វេទនា​នៅ​លើ​ពិភព​លោក។ ម្ចាស់ក្សត្រី Elizabeth បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ធ្វើ​រឿង​នេះ​​រឿង​នេះ​នៅ​ពេល​អញ្ជើញ​ខ្ញុំ​ទៅ​កាន់​ប្រទេស​របស់​ទ្រង់”។

 

គួរ​បញ្ជាក់​​​ថា មុន​ការ​ប្រកាស​របស់ Lindsay Lohan នេះ តារា​ចម្រៀង Rap Kanye West ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អាណត្តិ​ក្រោយ​ដែរ​​គឺ​ក្នុង​ឆ្នាំ ២០២០៕

 

 

ចុចអាន៖MTV ចង់​ឲ្យ​ Kanye West ធ្វើ​ជា​ពិធីករ​នៅ​ VMAs នៅ​ឆ្នាំ​២០១៦

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ foxnews