​ថ្នាក់លើ ដក​នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ចេញ តាម​ការតវ៉ា​របស់​ថ្នាក់ក្រោម​

​សៀមរាប: ខណៈពេលដែល​ថ្នាក់លើ កំពុង​ស៊ើបអង្កេត​ភាព មិន​ប្រក្រតី​មួយចំនួន ពាក់​ព​ន្ធ័​នឹង​ការ​កា ត់​ដី​មណ្ឌល​៤ នៃ​ការិយាល័យ​ទី​២ កងទ័ពជើងគោក ប្រចាំខេត្ត​សៀមរាប លោក​វរសេនីយ៍ឯក ប្រាក់ ហឿន ដែលជា​នាយ​មណ្ឌល​៤ ត្រូវបាន​ថ្នាក់លើ ដកចេញ​ពី​នាយ​មណ្ឌល ឲ្យ​ត្រឡប់​ទៅធ្វើ​ការ​នៅ ការិយាល័យ​ទី​២ នាទី​ក្រុងភ្នំពេញ​វិញ​។​
​    ​
​ការដក​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន នាយ​មណ្ឌល​៤​ប្រចាំខេត្ត​សៀមរាប ហើយ​ដាក់ជំនួស​អ្នកថ្មី​នោះ ត្រូវបាន​ថ្នាក់លើ​តែងតាំង រួចរាល់​អស់ហើយ ដោយ​ប្រភព​មួយ​អះអាងថា បើ​ពុំមាន​អ្វី ប្រែប្រួល​ទេ ពិធី​ប្រកាស​នាយ​មណ្ឌល​៤​ថ្មី នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ខាងមុខ ព្រោះថា​កម្មវិធី បានរៀបចំ​រួច​អស់ហើយ​។​
​    ​
​ប្រភព​ខាងលើ បាន​បញ្ជាក់ថា នាយ​មណ្ឌល​៤​ថ្មី ការិយាល័យ​ទី​២ នៃ​កងទ័ពជើងគោក ត្រូវ​តែងតាំង​ចូលកាន់​តំណែង ដោយ​លោក​វរសេនីយ៍ទោ គុយ សុវត្ថិ ដែលជា​នាយរង​មណ្ឌល​៤​នោះ ស្រាប់​។ ជាមួយគ្នា​នោះ ក៏មាន​ការត្រៀម​ប្រកាស នាយរង​មណ្ឌល​៤​មួយរូប ធ្វើជា​ជំនួយការ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មេបញ្ជាការរង​កងទ័ព​ជើងគោក​ផងដែរ​។​
​    ​
​ប្រភព​ខាងលើ បាន​បញ្ជាក់ថា លោក​វរសេនីយ៍ឯក ប្រាក់ ហឿន ដែលជា​នាយ​មណ្ឌល​៤ ការិយាល័យ​ទី​២ កងទ័ពជើងគោក ប្រចាំខេត្ត​សៀមរាប ត្រូវបាន​នាយរង​មណ្ឌល​, នាយទាហាន​ចំណុះ​មណ្ឌល ប្រចាំ​ភូមិភាគ​៤​ទាំងអស់ បានធ្វើ​លិខិត​ជា​បន្តបន្ទាប់ ទៅកាន់​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សំរិទ្ធ ហ៊ុន មេបញ្ជាការរង​កងទ័ព​ជើងគោក ទទួលបន្ទុក​ព័ត៌មាន​យោធា​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែវ មាស នាយសេនាធិការរង​ក​ង​ទ័ពជើងគោក និង​ជា​នាយការិយាល័យ​ទី​២ និង​នាយសេនាធិការរង​កង​ទ័ព ជើងគោក​ទាំងអស់ ដែល​លិខិត​នោះ ទាមទារ​ឲ្យ​ដក​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន អត្តលេខ​០០ ៥៥៦៨ ចេញពី​តំណែង​ជា នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប​។
​    ​
​ក្នុង​លិខិត​ជា​បន្តបន្ទាប់​នោះ នាយ នាយរង​មណ្ឌល​៤​ទាំងអស់ បាន​ចោទប្រកាន់ថា លោក​បាន​ពុះ​ចែក​ដី​មណ្ឌល​៤ ដែល​ស្ថិតនៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ទៅ​ឲ្យ​ឯកជន ធ្វើជា​កម្មសិទ្ធិ​។ ក្នុង​នោះបាន​ចោទប្រកាន់​ទៅលើ​លោក ប្រាក់ ហឿន ចំនួន​២​ករណី គឺ​ទី​១.​លោក ប្រាក់ ហឿន បាន​រំលោភ​យក​ដី​ទីតាំង​មណ្ឌល​៤ ការិយាល័យ​ទី​២ កងទ័ពជើងគោក ធ្វើជា​កម្មសិទ្ធិ ផ្ទាល់ខ្លួន ទំហំ​៥៤×១២​ម៉ែត្រ និង​បែងចែក​ឲ្យ​ទៅ​ឈ្មោះ ជា ម៉េង​។ ប្រគល់​ដី​ទៅ​ឲ្យ​ឈ្មោះ តាំង អៀង ទំហំ​៣០×២០​ម៉ែ ត្រ​។ ប្រគល់​ឲ្យ​លោក ប៊ុត រម្យ ទំហំ​៥៣×៥.៥​ម៉ែត្រ​។​
​    ​
​ចំពោះ​ករណី​ទី​២ បាន​ចោទប្រកាន់​ទៅលើ​លោក​ប្រាក់ ហឿន នាយ​មណ្ឌល ដែល​ធ្វើ​ការដឹក នាំ​អនុវត្តន៍​ការងារ​កន្លងមក និង​សព្វថ្ងៃនេះ មិន​គោរព​តាម​ឋានានុក្រម ធ្វើ​ឲ្យ​អង្គភាព​បែកបាក់​សាមគ្គី មាន​ភាព​រញ៉េរញ៉ៃ សម្រេច​ការងារ​ទៅតាម​ការនឹកឃើញ​រប​ស់​ខ្លួន គ្មាន​សមត្ថភាព​គ្រប់គ្រង​ដឹកនាំ ការងារ​បង្ក​ការលំបាក ដល់​នាយទាហាន​ទាំងអស់​ចំណុះ​មណ្ឌល​៤​។ ដោយហេតុនេះ​នាយរង​មណ្ឌល​៤ និង​នាយទាហាន​ទាំងអស់ សុំ​មិន​បន្ត​សហ​ការធ្វើការងា​រ​ជាមួយ​លោក ប្រាក់ ហឿន ជា​នាយ មណ្ឌល​តទៅទៀត​ទេ ហេតុនេះ​សុំ​ឲ្យ​ថ្នាក់លើ ធ្វើ​ការប្តូរ​ភារកិច្ច​ចេញពី នាយ​មណ្ឌល​៤​។​
​    ​
​ទោះបីយ៉ាងណា​ក៏ដោយ យើង​មិនអាច​សុំ​ធ្វើការ​បំភ្លឺ​បាន​ទេពី​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន​៕V/S

​ថ្នាក់លើ ដក​នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ចេញ តាម​ការតវ៉ា​របស់​ថ្នាក់ក្រោម​

​ថ្នាក់លើ ដក​នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ចេញ តាម​ការតវ៉ា​របស់​ថ្នាក់ក្រោម​

​ថ្នាក់លើ ដក​នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ចេញ តាម​ការតវ៉ា​របស់​ថ្នាក់ក្រោម​

​ថ្នាក់លើ ដក​នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ចេញ តាម​ការតវ៉ា​របស់​ថ្នាក់ក្រោម​