​អគ្គិភ័យ បាន​ឆាបឆេះ ផ្ទះ​ស្នាក់នៅ​របស់​កម្មករ មួយកន្លែង នៅ​សង្កាត់​ក្បាលកោះ​

ភ្នំពេញ: អគ្គិភ័យ​បាន​ឆាបឆេះ ផ្ទះ​ស្នាក់នៅ​របស់​កម្មករ កាលពី​វេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ មួយកន្លែង ស្ថិតនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ខ្ទេច​។​

​ក្រោយពី​កើតហេតុ​ភ្លាម គេ​បានឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បានមក​ជួយ​អន្តរាគមន៍ និង​បាញ់​ទឹក​ពន្លត់​ដែរ តែ​មិនអាច​គ្រប់គ្រង ស្ថានភាព​នេះ​បានទេ ព្រោះ​អណ្តាតភ្លើង បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ ខ្លាំង​ឡើងៗ​។ ភ្លាមនោះ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​១​គ្រឿង បានចេញ​មកជួយ​អន្តរាគមន៍ និង​បាញ់​ទឹក ទប់ស្កាត់ កុំ​ឲ្យ​បន្ត​ឆេះ​រាលដាល ទៅដល់​ផ្ទះ​ស្នាក់នៅ របស់​កម្មករ ផ្សេងទៀត ដែល​នៅក្បែរៗ​នោះ ទាន់ពេលវេលា​។​

​នៅពេលនេះ គេ​នៅ​មិនទាន់​ដឹង ពី​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​អគ្គិភ័យ ឆាបឆេះ​នៅឡើយ​ទេ ហើយ​បំផ្លាញ​អស់​សម្ភារៈ និង​ទ្រព្យសម្បត្តិ អស់​ទឹកប្រាក់​ប៉ុន្មាន​នោះដែរ​៕V/S