ម៉ូតូ​២​គ្រឿង បើក​ទាក់​ដៃចង្កូត​គ្នា ដួល​របួស​ទាំង​២​នាក់​

កណ្តាល: ម៉ូតូ​២​គ្រឿង​បើក​ទាក់​ដៃ ចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​រងរបួស​២​នាក់ ។ គ្រោះថ្នាក់​នេះបានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ ២១ ចំណុច​ក្រោយ​វត្ត​កោះ​កែវ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

ជនរងគ្រោះ​មានឈ្មោះ ហ៊ុល មួយ​ហ៊ុន ភេទ​ស្រី អាយុ ៤៧ ឆ្នាំ​មុខរបរ​កសិករ មានទីលំនៅៗ​ភូមិ​.​ឃុំ កើតហេតុ​ខាងលើ​។ ចំណែក​អ្នកបង្ក​មានឈ្មោះ ងិន​រស្មី ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ធានា​គារ​ហត្ថា​កសិករ​( ទីតាំងនៅ​ភូមិ​កំពង់ស្វាយក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​ហើយ​មាន​​ទីលំនៅៗ​ភូមិ​ខ្ពប​ក្រោម​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​តាម​ប្រភពពី​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ ១២៥ ស៊េរី ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1 CU. 8504 ទិសដៅ​ពី​ជើង ទៅ ត្បូង​( តាខ្មៅ​.​ជ្រៃ​ធំ ) លុះ​មកដល់ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី ២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1 N.1738 ទិសដៅ​ពី​ជើង​ទៅ ត្បូង ( ស្របទិស​គ្នា )​ពី​ជើង ទៅ ត្បូង ម៉ូតូ​សេរី ២០១២ បើកមុខ ម៉ូតូ​សេរី​២០១៥​បើក​ក្រោយពេល​ដល់​កន្លែងកើតហេតុ​មាន​រថយន្ត​ឈប់​ដាក់​ម៉ូយ​ចុះ ពេលនោះ​ម៉ូតូ​សេរី២០១២ បើក​ជៀស​រថយន្ត​ដែល​ឈប់ ដូច្នេះ​​ម៉ូតូ​សេរី ២០១៥ គេច​មិន​ផុត ធ្វើ​ឲ្យដៃចង្កូត​ម៉ូតូ​អ្នក​ទាំង​២​ប៉ះគ្នា បណ្ដាល​ឲ្យ​ដួល​ទាំងអស់គ្នា​តែម្ដងទៅ​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុកកោះធំ​។​ចំណែក​មធ្យោបាយ​ទាំង​ង​អស់​ត្រូវបាន​កម្លាំង​ជំនាញ​បាន​​ធ្វើការ​វាស់វែង រួច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី៕R​

ម៉ូតូ​២​គ្រឿង បើក​ទាក់​ដៃចង្កូត​គ្នា ដួល​របួស​ទាំង​២​នាក់​
ម៉ូតូ​២​គ្រឿង បើក​ទាក់​ដៃចង្កូត​គ្នា ដួល​របួស​ទាំង​២​នាក់​