សុវត្ថិ​ឌី ធា​រី​កា បំបែក​ក្បាច់​របស់ ឱក សុគន្ធ​កញ្ញា​

Sanofi

​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian idol បានមក​ដល់​វគ្គ Live Show សប្តាហ៍​ទី ៧ ហើយ ដែល​ទាំង​ទស្សនិកជន​និង​បេក្ខជន​ប្រឡង​សុទ្ធ​តែមាន​អារម្មណ៍​ក្តុកក្តួល​រំជួលចិត្ត ខណៈដែល​បេក្ខជន កំពូលៗ​មាន​នៅសល់​ត្រឹមតែ ៥​នាក់​តែ​ប៉ុ​ន្នោះ ហើយក៏​មាន​ម្នា​ក់បាន​ជម្រុះ​នៅក្នុង​សប្តាហ៍​នេះ​បាត់ទៅហើយ​។​


​រឿង​ដែល​ដែល​កាន់តែ​ពិសេស​នោះ​គឺ សុវត្ថិ​ឌី ធា​រី​កា ជា​បេ​ក្ខ​នារី​វ័យក្មេង​ជាងគេ​ហើយក៏​ជា​បេ​ក្ខ​នារី​នៅសល់តែ​
​ម្នាក់​គត់​ក្នុងចំណោម​បេក្ខជន​ទាំង​៥​នាក់ ដែលមាន​សមត្ថភាព​ពិសេស ប្លែក មិន​ចាញ់​បេក្ខជន​ជា​បុរសៗ​ប៉ុន្មាន​
​នោះឡើយ​។

​ជាក់ស្តែង​នៅក្នុង​វគ្គ Live Show សប្តាហ៍​ទី​៧ នេះ បេក្ខជន​ទាំងអស់​តម្រូវអោយ​ច្រៀង​ក្នុង​ម្នាក់​ចំនួន ពីរ បទ ដោយ​ក្នុងនោះ សុ​វត្ថ​ឌី ធា​រី​កា បាន​លើកយក​បទ «​ឌឹ​ប​ឌឹ​ប​អ៊ូយ​» និង​បទ «​រសៀល​ថ្ងៃ​ជ្រេ​» ដែល​ធ្វើឱ្យ​
​ទស្សនិកជន​ដែល​ទៅ​ទស្សនា​ផ្ទាល់​មានការ​ហ៊ោកញ្ជ្រៀវ​ផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​។ លក្ខណៈពិសេស របស់ ធា​រី​កា នៅក្នុង​សប្តាហ៍​នេះ គឺ​ការចេះ​បំបែក​ក្បាច់​ថ្មី​ផ្ទាល់ខ្លួន ដោយ​ការបញ្ចេញ​សំឡេង​ដ៏​គួរឱ្យ​ទាក់ទាញ នៅក្នុង​ការបកស្រាយ​ចម្រៀង​របស់ខ្លួន​នៅក្នុង​បទ «​ឌឹ​ប​ឌឹ​ប​អ៊ូយ​»​ខុសប្លែក​ឆ្ងាយ​ពី​សំនៀង​របស់ កញ្ញា ឱក សុគន្ធ កញ្ញា ដែល​ធ្វើឱ្យ​គណៈកម្មការ​ទាំង​បួន​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង​។ បូករួម​ទាំង​សំឡេង​ល្អ​នឹង​ភាព​
​ក្រមិចក្រមើម​អម​ទៅដោយ​ក្បាច់​រាំ​ដ៏​រស់​រវើក​ផង​នោះ បានធ្វើឱ្យ សុវត្ថិ​ឌី ធា​រី​កា បាន​ឆ្លង​ផុត​វគ្គ Live Show សប្តាហ៍​ទី ៧ បាន​ដោយ​ជោគជ័យ​។​

​ទស្សនិកជន​កំពុងតែ​ទន្ទឹងរង់ចាំ​មើលថា តើ​បេក្ខជន​ណាមួយ​នឹងមាន​សមត្ថភាព​អាច​លើក​ពាន​គ្រង​ដំណែង​ជា ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី​លំដាប់​កំពូល​នេះ ខណៈដែល​បេក្ខជន​ដែល​កំពុង​ឈរជើង​ប្រកួតប្រជែង​នេះ​មាន សមត្ថភាព​ប្រហាក់ប្រហែលគ្នា ហើយ​ទស្ស​និជ​ន​ក៏​ប្រហែលជា​ពិបាក​ក្នុងការ​ចុច​ផ្ញើរ​សារ​គាំទ្រ​ផងដែរ បើ​ម្នាក់ៗ សុទ្ធ​តែមាន​សមត្ថភាព​ខ្លាំងៗ​យ៉ាង​នេះនោះ​៕ ភូមិន្ទ​

បេក្ខនារី៖ សុវត្ថិឌី ធារីកាច្រៀងបទទី១៖ រសៀលថ្ងៃជ្រេច្រៀងបទទី២៖ ឌឹបឌឹបអ៊ួយប្រសិនបើលោកអ្នកពេញចិត្ត គាំទ្រ បេក្ខនារី សុវត្ថិឌី ធារីកាសូមរង់ចាំផ្ញើសារលេខ 1 ទៅកាន់លេខ 2014 សម្រាប់ប្រព័ន្ធ Smart, Cellcard និង Metfone ឬទូរស័ព្ទទៅលេខ 2014 សម្រាប់ប្រព័ន្ធ Cellcard និង Metfone ហើយធ្វើតាមការណែនាំ។សូម Like និង Subscribe ជាមួយទំព័រផ្លូវការរបស់យើងFacebook: facebook.com/CambodianIdolYouTube: j.mp/CambodianIdolOfficial

Posted by Cambodian Idol on Sunday, October 18, 2015


Related